OPEC+ នឹងផ្អែកលើស្ថានភាពទីផ្សារដើម្បីធ្វើការសម្រេចចិត្តលើការផលិតប្រេង

(VOVWORLD) - យោងតាមលោក Saadoun Mohsen ការសម្រេចចិត្តរបស់អង្គការ OPEC+ នៅក្នុងកិច្ចប្រជុំកាលពីខែតុលា ដើម្បីកាត់បន្ថយការផលិតចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ (ចាប់ផ្តើមក្នុងខែវិច្ឆិកា) បានដើរតួនាទីយ៉ាងសំខាន់ក្នុងស្ថិរភាពទីផ្សារប្រេងពិភពលោក។
OPEC+ នឹងផ្អែកលើស្ថានភាពទីផ្សារដើម្បីធ្វើការសម្រេចចិត្តលើការផលិតប្រេង - ảnh 1ចាក់សាំងរថយន្តនៅស្ថានីយប្រេងមួយក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ រូបថត៖ AFP/VNA

 

តាមផែនការ អង្គការនៃបណ្ដាប្រទេសនាំចេញប្រេង និងដៃគូ (OPEC+) នឹងបន្តពិចារណាលើលក្ខខ័ណ្ឌដើម្បីធ្វើឱ្យមានតុល្យភាពទីផ្សារប្រេងពិភពលោកនៅក្នុងកិច្ចប្រជុំក្នុងខែធ្នូខាងមុខ។ នេះជាព័ត៌មានដែលត្រូវបានលោក Saadoun Mohsen មន្ត្រីជាន់ខ្ពស់នៃគណៈប្រតិភូអ៊ីរ៉ាក់ប្រចាំអង្គការ OPEC បានផ្តល់ដល់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា។

យោងតាមលោក Saadoun Mohsen ការសម្រេចចិត្តរបស់អង្គការ OPEC+ នៅក្នុងកិច្ចប្រជុំកាលពីខែតុលា ដើម្បីកាត់បន្ថយការផលិតចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ (ចាប់ផ្តើមក្នុងខែវិច្ឆិកា) បានដើរតួនាទីយ៉ាងសំខាន់ក្នុងស្ថិរភាពទីផ្សារប្រេងពិភពលោក។

អង្គការនៃប្រទេសនាំចេញប្រេង និងដៃគូរបស់ខ្លួនត្រូវបានគេរំពឹងថានឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅទីក្រុងវីយែន (អូទ្រីស) នៅថ្ងៃទី ៤ ខែធ្នូ។ យោងតាមលោក Saadoun Mohsen អ៊ីរ៉ាក់រំពឹងថាតម្លៃប្រេងឆៅនឹងមានយ៉ាងហោចណាស់ ពី ៨៥ ទៅ ៩៥ ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ