OPEC មានសុទិដ្ឋិនិយមអំពី​យថាទស្សន៍​នៃ​តម្រូវការប្រេងរ៉ែ​ពិភពលោកក្នុង​ឆ្នាំ ២០២៤

(VOVWORLD) - កាសែត Arab News របស់អារ៉ាប៊ីសាអូឌីត ចុះថ្ងៃទី ១០ ខែសីហា បានដកស្រង់របាយការណ៍ប្រចាំខែរបស់អង្គការប្រទេសនាំចេញប្រេងរ៉ែ (OPEC) ដែលបានវាយតម្លៃថា ទីផ្សារប្រេងរ៉ែពិភពលោកនឹងរីកចម្រើននៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ហើយតម្រូវការប្រេងរ៉ែសកលនឹងកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៤ នៅពេលដែលយថាទស្សន៍កំណើនសេដ្ឋកិច្ចពិភពលោកមានភាពប្រសើរឡើង។
OPEC មានសុទិដ្ឋិនិយមអំពី​យថាទស្សន៍​នៃ​តម្រូវការប្រេងរ៉ែ​ពិភពលោកក្នុង​ឆ្នាំ ២០២៤ - ảnh 1ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅទីក្រុង Marseille ភាគខាងត្បូងប្រទេសបារាំង។ រូបថត៖ AFP/VNA

OPEC បានធ្វើការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមនេះ នៅពេលដែលតម្លៃប្រេងនៅលើពិភពលោកបានកត់ត្រាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមករាមក ជាមួយនឹងតម្លៃប្រេង Brent នៅកម្រិត ៨៨ដុល្លារ/បារ៉ែល ក្នុងវគ្គជួញដូរកាលពីម្សិលមិញ។ ការផ្គត់ផ្គង់ដ៏តឹងតែងបានបង្កើតកម្លាំងចលករសម្រាប់សន្ទុះកើនឡើងនៃតម្លៃប្រេង។ របាយការណ៍របស់អង្គការ OPEC ក៏បានបង្ហាញផងដែរថា ផលិតកម្មប្រេងឆៅរបស់អង្គការ OPEC ក្នុងខែកក្កដា បានធ្លាក់ចុះយ៉ាងខ្លាំង នៅពេលដែលអារ៉ាប៊ីសាអូឌីតបានអនុវត្តការសន្យាកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃ។ អារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះបានប្រកាសថា នឹងបន្តសកម្មភាពនេះក្នុងខែកញ្ញា។ OPEC និងដៃគូរបស់ខ្លួនដែលត្រូវបានហៅថា ក្រុម OPEC+ បានចាប់ផ្តើមកំណត់ការផ្គត់ផ្គង់នៅចុងឆ្នាំ ២០២២ សំដៅជំរុញទីផ្សារ។ នៅក្នុងខែមិថុនាឆ្នាំនេះ OPEC+ បានឯកភាពបន្តគោលនយោបាយដា់កំរិតលើការផ្គត់ផ្គង់ប្រេងនៅឆ្នាំ ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ