|
រដ្ឋមន្រ្តីក្រសួងរ៉ែ ឧស្សាហកម្មនិងថាមពលអារ៉ាប់ប៊ីសាអូឌីតលោក Arabia Khaled Al-Falih (កណ្ដាល) នៅកិច្ចប្រជុំ OPEC នាថ្ងៃទី៣០ វិច្ឆិកា (រូបថត៖EPA/ TTXVN) |
(VOVworld) - នាថ្ងៃទី៣០ វិច្ឆិកា នៅរដ្ឋធានី វីយែន ប្រទេសអូទ្រីស អង្គការ
បណ្ដា ប្រទេសនាំចេញប្រេងរ៉ែ (OPEC) បានឯកភាពលើការកាត់បន្ថយទិន្នផល
ប្រេងរ៉ែ ជាលើកដំបូងគិតតាំងពីឆ្នាំ២០០៨មក។ទីភ្នាក់ងារសារព័ត៌មាន Reuters របស់
អង់គ្លេសបានដកស្រង់ប្រភពព័ត៌មានមួយពី OPEC ដែលថា អង្គការនេះទទួលបាន
កិច្ចព្រមព្រៀងពោលខាងលើក្រោយពីអារ៉ាប់ប៊ីសាអូឌីតប្រកាសត្រៀមខ្លួនជាស្រេច
កាត់បន្ថយទិន្នផល ហើយអនុញ្ញាតឲ្យអ៊ីរ៉ង់រក្សាទិន្នផលក្រោយពីតេអេរ៉ង់ទទួលបាន
កំរិតស្មើនឹងពេលវេលាដែលមិនទាន់រងការហ៊ុមព័ទ្ធ។OPEC ដែលស្រូបយកជាង
១ភាគ៣ទិន្នផលប្រេងរ៉ែលើទូទាំងពិភពលោកនាបច្ចុប្បន្ន បានសំរេចលើកិច្ចព្រម
ព្រៀងបឋមនៅកិច្ចប្រជុំនៅប្រទេសអាល់ហ្សេរីកាលពីថ្ងៃទី២៨ កញ្ញា តាមនោះ
កាត់បន្ថយទិន្នផលប្រេងចុះត្រឹមពី៣២លាន៥សែនធុងដល់៣៣លាន ធុងក្នុងមួយ
ថ្ងៃ ពីកំរិត៣៣លាន៦៤សែនធុងក្នុងមួយថ្ងៃនាបច្ចុប្បន្ន សំដៅស្ដារ ឡើងវិញនូវ
តម្លៃប្រេងដែលបានធ្លាក់ចុះជាងពាក់កណ្ដាលគិតតាំងពីកំរិតខ្ពស់ បំផុតនាឆ្នាំ
២០១៤៕