OSCE បញ្ជាក់ថា ភាគីទាំងអស់បានបញ្ចប់ការដកកងទ័ពរបស់ខ្លួនចេញនៅខាងកើតអ៊ុយក្រែន

(VOVWORLD) - ភាគីដែលបានចូលរួមរួមទាំងមានតំណាងមកពី OSCE រុស្ស៊ីនិងអ៊ុយក្រែនបានអះអាងថាការដកកងទ័ពត្រូវបានបញ្ចប់នៅ Petrovsk ស្របតាមកិច្ចព្រមព្រៀងចាប់ពីឆ្នាំ២០១៦។
OSCE បញ្ជាក់ថា ភាគីទាំងអស់បានបញ្ចប់ការដកកងទ័ពរបស់ខ្លួនចេញនៅខាងកើតអ៊ុយក្រែន - ảnh 1OSCE បញ្ជាក់ថា ភាគីទាំងអស់បានបញ្ចប់ការដកកងទ័ពរបស់ខ្លួនចេញនៅខាងកើតអ៊ុយក្រែន (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី១២ខែវិច្ឆិកា ប្រតិភូឃ្លាំមើលពិសេសរបស់អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) បានបញ្ជាក់ថា ភាគីទាំងអស់បានបញ្ចប់ការដកកងទ័ពរបស់ខ្លួនចេញតាមកិច្ចព្រមព្រៀងនៅក្នុងតំបន់ព្រំដែនចំនួន៣នៅខាងកើតអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំក្រុមដំណោះស្រាយស្ថានភាពរបស់អ៊ុយក្រែននៅរដ្ឋធានីមីន (បេឡារុស្ស) ភាគីនានាបានពិភាក្សាអំពីការពង្រីកបន្ថែមទៀតបណ្ដាតំបន់ដកកងទ័ព។

ភាគីដែលបានចូលរួមរួមទាំងមានតំណាងមកពី OSCE រុស្ស៊ីនិងអ៊ុយក្រែនបានអះអាងថាការដកកងទ័ពត្រូវបានបញ្ចប់នៅ Petrovsk ស្របតាមកិច្ចព្រមព្រៀងចាប់ពីឆ្នាំ២០១៦។ តំណាងរុស្ស៊ីលោក Boris Gryzlov បានស្វាគមន៍ចំពោះការសន្និដ្ឋាននៃប្រតិភូ OSCE និងបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការដកកងទ័ពចេញថ្វីបើមានឧបសគ្គនិងការរិះគន់ពីសំណាក់ជនជាតិភាគតិចជ្រុលនិយមនៅក្នុងប្រទេសក៏ដោយ។

ក្រៅពីនេះភាគីនានាក៏បានប្រុងប្រយ័ត្នអំពីស្ថានភាពនៅក្នុងតំបន់ដកកងទ័ពចេញ ដែលមិនទាន់បានធ្វើឱ្យប្រសើរឡើងនោះទេនៅតែមានការបាញ់ប្រហារការងារបោសសំអាតមីននិងការរុះរើចម្ការត្រូវការពេលវេលានិងខិតខំពប្រឹងប្រែងជាច្រើន។

ប្រតិកម្មទៅវិញ

ផ្សេងៗ