Press Green Beauty ឆ្នាំ២០១៩៖ ដើម្បីបរិស្ថានបៃតងមួយនិងសកម្មភាពរបស់អ្នកកាសែត

(VOVWORLD) - នាថ្ងៃទី១៦ ខែតុលា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសន្និសីទកាសែត ស្ដីពីការប្រកួត “Press Green Beauty” ឆ្នាំ២០១៩ ដែលត្រូវបានស្ថានីយ៍ទូរ ទស្សន៍វៀតណាម វិទ្យុសម្លេងវៀតណាមនិងទីភ្នាក់ងារសារព័ត៌មានវៀតណាម សហការគ្នារៀបចំឡើង។
Press Green Beauty ឆ្នាំ២០១៩៖ ដើម្បីបរិស្ថានបៃតងមួយនិងសកម្មភាពរបស់អ្នកកាសែត - ảnh 1 បេក្ខជនម្នាក់មកពីគណៈកម្មការផ្សាយជាភាសាបរទេស (VOV5) ចូលរួមការប្រកួត "Press Green Beauty" ឆ្នាំ២០១៩។

ក្រោមប្រធានបទ “ដើម្បីបរិស្ថានបៃតងមួយនិងសកម្មភាពរបស់អ្នក កាសែត” នោះ ការប្រកួតជាទីកន្លែងដើម្បីអោយបណ្ដាអ្នកកាសែតស្ត្រីពង្រីក តួនាទីនិងសមត្ថភាពរបស់ខ្លួនក្នុងការឃោសនាអំពីបញ្ហានានាដែលកំពុងបាន សង្គមយកចិត្តទុកដាក់ តាមនោះស្វែងរកអ្នកកាសែតស្ត្រីដែលមិនត្រឹមតែមាន សម្រស់ស្អាតខាងរាងកាយនិងប្រាជ្ញាប៉ុណ្ណោះទេ ថែមទាំងហ៊ានធ្វើសកម្មភាព ដើម្បីសហគមន៍ទៀតផង។

        គណៈចាត់តាំងទទួលបានសំណុំចុះឈ្មោះចូលរួមការប្រកួតចំនួន៣៦ មកពី បណ្ដា MC អ្នកព័ត៌មាន អ្នកាសែតជាស្ត្រីនានាដែលមានអាយុតិចជាង៤០ឆ្នាំនិង កំពុងធ្វើការនៅបណ្ដាស្ថាប័នសារព័ត៌មាននៅទីក្រុងហាណូយ។

        ការប្រកួត “Press Green Beauty” ឆ្នាំ២០១៩ ទទួលបានការជួយឧបត្ថម្ភ ទានរបស់ក្រុមហ៊ុននិងសហគ្រាសធំៗជាច្រើនដូចជា៖

- អ្នកផ្ដល់ជំនួយថ្នាក់ពេជ្រ៖ សម្ព័ន្ធក្រុមហ៊ុនទន្តសាស្ត្រ Phuong Anh ក្រុមហ៊ុន ភាគហ៊ុនវិនិយោគ Thien Trieu។

- អ្នកផ្ដល់ជំនួយថ្នាក់មាស៖ ធនាគារ Agribank ធនាគារ Vietcombank ក្រុម ហ៊ុនភាគហ៊ុននាំចេញនាំចូល Bach Phuc ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាថ្មី Leskin Vietnam។

- អ្នកផ្ដល់ជំនួយថ្នាក់ប្រាក់៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet មន្ទីរពេទ្យទូទៅ អន្តរជាតិ Thu Cuc។

- អ្នកផ្ដល់ជំនួយថ្នាក់សំរិទ្ធ៖ ក្រុមហ៊ុនភាគហ៊ុន Sao Thai Duong។

        ព្រមទាំងអ្នកជួយឧបត្ថម្ភផ្សេងៗទៀតមកពីមជ្ឈមណ្ឌលថែទាំសុខភាពនិងសម្រស់ AU SPA ពាណិជ្ជសញ្ញាអាវផាយ Ngoc Han ពាណិជ្ជសញ្ញាអាវម៉ាដាំ Trieu Nhung និងពាណិជ្ជសញ្ញា Makeup Cao Tuan Dat៕

ប្រតិកម្មទៅវិញ

ផ្សេងៗ