QUANG BINH ការតាំងពិព័រណ៌៖DIEN BIEN PHU - ទំព័រប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់

QUANG BINH ការតាំងពិព័រណ៌៖DIEN BIEN PHU - ទំព័រប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ - ảnh 1
QUANG BINH ការតាំងពិព័រណ៌៖DIEN BIEN PHU - ទំព័រប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់(TTXVN))

(VOV)_ ការតាំងពិព័រណ៌៖DIEN BIEN PHU - ទំព័រប្រវត្តិសាស្ត្រដ៏​ត្រចះត្រចង់  ត្រូវបានបើក នាព្រឹកថ្ងៃទី ៤ ឧសភា នៅស្រុក Quang Trach ខេត្ត Quang Binh (ភាគ កណ្ដាលវៀតណាម) ក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍​ ទិវាជ័យជំនះប្រវត្តិសាស្ត្រ 
Dien Bien  Phu។ ការតាំងពិព័រណ៌​លើក​នេះបានប្រមូលផ្តុំរូបថតចំនួន៦០ ស្ដីពី៖ការវិវត្តន៍នៃព្រឹត្តិការណ៍​យុទ្ធនាការ Dien Bien Phu និងបណ្ដារូបថតស្ដីពីនាយឧត្តម
សេនីយ៍ ​​Vo Nguyen Giap ក្នុងឱកាសត្រឡប់មក Dien Bien ។ អតីតយុទ្ធជន Le Van
Hoa នៅស្រុក Bo Trach ខេត្ត Quang Binh បានអោយដឹងថា៖

          “ រូបថតទាំងនេះបានរំឡឹកឡើងវិញគ្រប់ដំណាក់កាលរបស់ប្រវត្តិ​សាស្ត្រ​ និង ជីវិតនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងជ័យជំនះ Dien Bien Phu ។ លោក Vo
Nguyen Giap ជានាយឧត្តមសេនីយ៍​របស់​ប្រជាជន។ ​ខ្ញុំចូលចិត្តរូបថត៖នាយឧត្តម
សេត្រ ឡប់មកសាក់សួរសុខ​​ទុក្ខ​ប្រជាជន​ខេត្ត Dien Bien ។ វាបានបង្ហាញនូវការយក
ចិត្តទុក​ដាក់របស់​នាយឧត្តមសេនីយ៍ Vo Nguyen Giap ចំពោះជនរួមជាតិជាជនជាតិ
​ភាគតិច​នៅភាគពាយ័ព្យវៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ