Quang Ninh ទទួលស្វាគមន៍នាវាទេសចរណ៍លំដាប់ខ្ពស់ចំនួន ២ គ្រឿង

(VOVWORLD) - នាថ្ងៃទី ២៧ ខែតុលា នៅកំពង់ផែអន្តរជាតិ Ha Long នាវាទេសចរណ៍លំដាប់ខ្ពស់ចំនួនពីរគ្រឿង គឺ Viking Orion (សញ្ជាតិន័រវេស) និង Silver Muse (សញ្ជាតិ Bahamian) បាននាំភ្ញៀវទេសចរជិត ១.២០០ នាក់មកពីបណ្តាប្រទេសអឺរ៉ុបនិងសហរដ្ឋអាមេរិកបានចូលចតនៅឈូងសមុទ្រ Ha Long ខេត្ត Quang Ninh។

Quang Ninh ទទួលស្វាគមន៍នាវាទេសចរណ៍លំដាប់ខ្ពស់ចំនួន ២ គ្រឿង - ảnh 1នាវា Silver Muse បានចូលចតនៅកំពង់ផែអន្តរជាតិ Ha Long (រូបថត៖ Vu Mien/VOV)

លោកស្រី Nguyen Huyen Anh នាយករងទទួលបន្ទុកមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា តាំងពីដើមឆ្នាំមក Quang Ninh បានទទួលស្វាគមន៍នាវាទេសចរណ៍ជាច្រើន ដែលនាវាខ្លះបានវិលត្រឡប់មកវិញជាច្រើនលើក ដោយមានអ្នកដំណើរជាង ១.០០០ នាក់។

“ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ យើងនឹងមាននាវាទេសចរណ៍ប្រហែល ២០ បន្ថែមទៀតមកកាន់ Ha Long។ ទាំងនេះគឺជាសញ្ញាល្អដែលជួយយើងយ៉ាងសកម្មក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធល្អ ដើម្បីទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិមកពីនាវាសមុទ្រ”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Nguyen Huyen Anh។

Quang Ninh ទទួលស្វាគមន៍នាវាទេសចរណ៍លំដាប់ខ្ពស់ចំនួន ២ គ្រឿង - ảnh 2ភ្ញៀវទេសចរបរទេសមកទស្សនាខេត្ត Quang Ninh (រូបថត៖ Vu Mien/VOV)

តាមកាលវិភាគ ថ្ងៃនេះ នាវា Silver Muse ទៅកាន់ទីក្រុង Da Nang ហើយនាវា Viking Orion បន្តដំណើរទៅកាន់ទីក្រុង Hue។ ទាំងនេះគឺជានាវា ដែលមានការរចនាដ៏ប្រណិត និងទំនើប ជំនាញក្នុងការបម្រើនាវាទេសចរណ៍អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ