Sea Games 30៖ Wushu និងលើកដុំដែកវៀតណាមដណ្ដើម​បានមេដាយមាស​ចំនួន ៣ គ្រឿងទៀត

(VOVWORLD) -វិញ្ញាសាWushu និងលើកដុំដែកបន្តដណ្ដើមបានមេដាយមាសទី ៥ និង ទី ៦ សម្រាប់ក្រុមកីឡាវៀតណាម ក្នុងថ្ងៃប្រកួតទី ៣ នៅ SEA GAME 30។

នារសៀលថ្ងៃទី ៣ ខែធ្នូ កីឡាករ Bui Truong Giang  ទទួលបានមេដាយមាស ១ គ្រឿងលើវិញ្ញាសា Wushu ផ្នែកបរុស ទម្ងន់ ៦០ គីឡូក្រាម។ ទន្ទឹមនឹងនេះ កីឡាការិនី  Nguyen Thi Trang ក៏ដណ្ដើមបានមេដាយមាសចំនួន ១ គ្រឿងសម្រាប់ក្រុមកីឡាវៀតណាម លើវិញ្ញាសា Wushu ផ្នែកនារី ទម្ងន់ ៦៥ គីឡូក្រាម។ ក្រៅពីនេះ កីឡាការិនី Phan Thi Hong Thanh ដណ្ដើមបានមេដាយមាសលើវិញ្ញាសា លើកដុំដែក ផ្នែកនារី ទម្ងន់ ៦៤ គីឡូក្រាម ហើយនេះគឺជាមេដាយមាសទី ២១ របស់ក្រុមវៀតណាមនៅ Sea Games 30 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ