SIPRI៖ ឃ្លាំងផ្ទុកអាវុធនុយក្លេអ៊ែរ​សកលបានកើនឡើងកាលពីឆ្នាំមុន

(VOVWORLD) - ចំនួនអាវុធនុយក្លេអ៊ែរសកម្មបានកើនឡើងកាលពីឆ្នាំមុន ក្នុងបរិបទនៃការអនុវត្តផែនការដើម្បីធ្វើទំនើបកម្ម និងពង្រីកកងកម្លាំងរយៈពេលវែង។
SIPRI៖ ឃ្លាំងផ្ទុកអាវុធនុយក្លេអ៊ែរ​សកលបានកើនឡើងកាលពីឆ្នាំមុន - ảnh 1មីស៊ីលអន្តរទ្វីប Titan II នៅសារមន្ទីរ Titan Missile ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥។ រូបថត៖ AFP

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ១២ ខែមិថុនា វិទ្យាស្ថានសន្តិភាព Stockholm (SIPRI) បានឲ្យដឹងថា ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងឃ្លាំងផ្ទុកអាវុធបានរក្សានិន្នាការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ SIPRI បានសង្កត់ធ្ងន់ថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរចំនួន ៩ បន្តធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយប្រទេសមួយចំនួនបានដាក់ពង្រាយប្រព័ន្ធអាវុធនុយក្លេអ៊ែរថ្មី ឬអាវុធនុយក្លេអ៊ែរថ្មីដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅឆ្នាំមុន។

នាយក SIPRI លោក Dan Smith បានព្រមានថា ពិភពលោកកំពុងឈានចូលដំណាក់កាលដ៏គ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ដូច្នេះ បណ្តារដ្ឋាភិបាលចាំបាច់ត្រូវស្វែងរកមធ្យោបាយដើម្បីសហការគ្នា កាត់បន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បន្ថយកំដៅនៃការរត់ប្រណាំងសព្វាវុធ និងដោះស្រាយបញ្ហាដែលកាន់តែអាក្រក់ទៅដោយការបំផ្លិចបំផ្លាញបរិស្ថាន ក៏ដូចជាការកើនឡើងនៃកង្វះស្បៀងអាហារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ