SOM-DOC៖ បញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងសេរី ភាពនាវាចរណ៍នៅសមុទ្រខាងកើត

(VOVWORLD) - កាលពីថ្ងៃទី ១៧ ឧសភា នៅទីក្រុង Ha Long ខេត្ត Quang Ninh បានប្រារព្ធកិច្ច ប្រជុំមន្ត្រីជាន់ខ្ពស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ចិនលើកទី២០ អំពី ការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (SOM -DOC)។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ាន វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។

SOM-DOC៖ បញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងសេរី ភាពនាវាចរណ៍នៅសមុទ្រខាងកើត - ảnh 1លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ាន វៀតណាម។ (រូបថត៖ VNA)

អង្គប្រជុំបានបញ្ជាក់សារជាថ្មីអំពីតម្លៃ និងសារៈសំខាន់របស់ DOC ចំពោះតំបន់; ចែករំលែកការព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញមួយចំនួននៅសមុទ្រខាងកើតនាពេលកន្លងមក ហើយសង្កត់ធ្ងន់ថា អាស៊ាននិងចិន ចាំបាច់ត្រូវអនុវត្តន៍ DOC ឲ្យកាន់ តែម៉ត់ចត់ មានប្រសិទ្ធភាព និងពេញលេញនូវបទប្បញ្ញត្តិទាំងអស់របស់ DOC។ អង្គ ប្រជុំក៏បានបញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ការគោរព គោលការណ៍នានាដូចជា៖ អនុវត្តការអត់ធ្មត់ មិនប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់ កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ។

កិច្ចប្រជុំ SOM DOC បានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការចរចាអំពីក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) និងផ្លាស់ប្តូរទិសដៅសម្រាប់ដំណើរការចរចា COC; សង្កត់ធ្ងន់ថា ចាំបាច់ត្រូវសម្រេចបាននូវក្រម COC ប្រកបដោយប្រសិទ្ធភាព ភាពជាក់ស្ដែង សមស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២ រួមចំណែកក្នុងការ កសាងទំនុកចិត្ត និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពថែមទៀតនូវឧប្បត្តិហេតុនៅ សមុទ្រខាងកើត។
ថ្លែងមតិនៅឯកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Vu Ho បានសង្កត់ធ្ងន់ថា អាស៊ាន និងចិនគួរតែយកបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ និង UNCLOS ជា “ត្រីវិស័យ” សម្រាប់ សកម្មភាពនៅសមុទ្រខាងកើត។ ខណៈពេលដែលជំរុញខ្លាំងនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាន COC ប្រកបដោយប្រសិទ្ធភាព ភាពជាក់ស្ដែង ស្របតាមច្បាប់ អន្តរជាតិ និង UNCLOS ហើយទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ប្រទេស នានាក៏ចាំបាច់ត្រូវអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវបទប្បញ្ញត្តិទាំងអស់នៃ DOC ផងដែរ។ កិច្ចខិតខំប្រឹងប្រែងនេះក៏នឹងរួមចំណែកដល់ការបង្កើតបរិយាកាស អំណោយផលសម្រាប់ដំណើរការចរចា COC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ