S&Pទម្លាក់ចំណាត់ថ្នាក់ក្រិកចុះចំណុចអវិជ្ជមាន

(VOVworld)-ក្រុមហ៊ុនរៀបចំណាត់ថ្នាក់អន្តរជាតិ Standar & Poor’s (S&P) បាន ទម្លាក់ចំណាត់ថ្នាក់របស់ក្រិកពី “CCC” ចុះត្រឹម “CCC-” ដោយយថាទស្សន៍
អសកម្ម និងខិតមកជិតនឹងគ្រោះអាសន្ន “គ្មានលទ្ធភាពសង់បំណុល”។ ក្នុង
សេច ក្តីប្រកាសនាំចេញនាថ្ងៃទី២៩មិថុនា S&P បានចាត់ទុកថា ការដែលក្រិក
ដំឡើង ផែនការបោះប្រជាមតិអំពីសំណើរសងបំណុលរបស់ម្ចាស់បំណុលនានា
ក៏ដើរ ទន្ទឹមនឹងការដែលរដ្ឋអំណាចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក
Alexis Tshipras អាទិភាពបញ្ហានយោបាយក្នុងប្រទេសជាងការស្ថិរភាពហិរញ្ញវត្ថុ
និង សេដ្ឋកិច្ច។ តាម S&Pថា ការដែលរដ្ឋអំណាចរបស់លោក Tshipras ពិបាកក្នុង​ការទទួលកិច្ចព្រមព្រៀង១ជាមួយម្ចាស់បំណុល ជាសញ្ញាសរឲ្យឃើញថា អាថែន គ្មានលទ្ធភាពសង់បំណុលតាមកាលបរិច្ឆេទឡើយ។ ដោយហេតុនេះ S&P បាន សម្រេចទម្លាក់កំណត់ថ្នាក់របស់ក្រិកចុះកម្រិតអវិជ្ជមានវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ