Taliban បំផុសយុទ្ធនាការវាយប្រហារជាប្រចាំឆ្នាំនៅ អាហ្គានីស្ថាន

(VOVWORLD) -នាថ្ងៃទី ២៥ មេសា កងកម្លាំង Taliban បានប្រកាសចាប់ផ្ដើមយុទ្ធនាការវាយប្រហារជាប្រចាំឆ្នាំនានិទាឃរដូវរៀងរាល់ឆ្នាំនៅ អាហ្គានីស្ថាន ពោលគឺមានន័យថា៖ ច្រានចោលនូវសំណើរសន្ទនាសន្តិភាពរបស់ប្រធានាធិបតី លោក Ashraf Ghani។
Taliban បំផុសយុទ្ធនាការវាយប្រហារជាប្រចាំឆ្នាំនៅ អាហ្គានីស្ថាន - ảnh 1 Taliban បំផុសយុទ្ធនាការវាយប្រហារជាប្រចាំឆ្នាំនៅ អាហ្គានីស្ថាន

ជាក់ស្ដែង អ្នកនាំពាក្យរបស់ Taliban លោក Zabiullah Mujahid បានឲ្យដឹងថា៖យុទ្ធនាការដែលមានឈ្មោះថា៖ "សង្គ្រាមសាសនា al-Khandaq " បានចាប់ផ្ដើមនាព្រឹកថ្ងៃទី ២៥ មេសា។ ទោះជាយ៉ាងណាក្ដីជាការពិតការប៉ះទង្គិចគ្នាយ៉ាងឃោរឃៅបានកើតឡើងនៅទីកន្លែងជាច្រើននៅទូទាំងប្រទេស បណ្ដាលឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត និងរងរបួសចាប់តាំងពីដើមឆ្នាំមក។ យោងតាមសេចក្ដីប្រកាសរបស់ខ្លួនបានឲ្យដឹងថា៖ Taliban ក៏ធានាថានឹងវាយប្រហារតម្រង់លើកងកម្លាំងអាមេរិកនៅ អាហ្គានីស្ថាន តែប៉ុណ្ណោះ ព្រមទាំងចោទប្រកាន់ទៅលើកងទ័ពអាមេរិកថា មិនមានគនិតដ៏ម៉ឹងម៉ាត់ស្មោះត្រង់អំពីការបញ្ឈប់សង្គ្រាមឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ