Tan Trao បានទទួល ប័ណ្ណមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិពិសេស

Tan Trao បានទទួល ប័ណ្ណមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិពិសេស - ảnh 1
មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រ Tan Trao បានទទួលប័ណ្ណមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិពិសេស។


      VOV-នាព្រឹកថ្ងៃទី១៦សីហា នៅខេត្ត Tuyen Quang បានប្រព្រឹត្តទៅពិធី​ទទួល​ប័ណ្ណរៀបចំណាត់ថ្នាក់ មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិពិសេស មណ្ឌល
កេរ៌្ត​ដំណែល​ប្រវត្តិសាស្ត្រ Tan Trao។ ចូលរួមពិធីមានលោក Le Hong Anh
សមាជិកការិយាល័យនយោបាយរួមជាមួយដំណាងថ្នាក់ដឹកនាំបក្សរដ្ឋក្រសួង
ស្ថាប័ននិងបណ្ដាជនជាតិខេត្ត Tuyen Quang។ នៅទីនេះ លោក Le Hong Anh បានរំលឹកឡើងវិញរាល់ការរួមចំណែកដ៏ធំធេងរបស់បក្សភាគប្រជាជនបណ្ដា
​ជនជាតិខេត្ត Tuyen Quang និយាយរួមនិងឃុំ Tan Trao និយាយដោយឡែក​ក្នុងប៉ុន្មានឆ្នាំសង្គ្រាមរបស់បដិវត្តវៀតណាម។ ក្នុងប៉ុន្មានខែឆ្នាំសង្គ្រាមនោះ​
បក្ស​ភាគប្រជាជនបណ្ដាជនជាតិ Tuyen Quang និងឃុំ Tan Trao ជានិច្ចកាល​
បំពេញ​ភារកិច្ចរបស់ខ្លួន កសាងតស៊ូប្រយុទ្ធការពាររដ្ឋធានីតស៊ូ ការពារ
សវត្ថិភាព​ទាំងស្រុងឲ្យបណ្ដាស្ថាប័ន្ធស្នូលរបស់មជ្ឈឹម។ លោក​ Le Hong Anh
បាន​អះអាង​ថា៖

        “ការសំរេចចិត្តរៀបចំណាត់ថ្នាក់ មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិ​
ពិសេស Tan Trao ជាការស្ងើចសរសើរវាយតំលៃខ្ពស់របស់បក្សរដ្ឋអំពីតួនាទី​អត្ថន័យប្រវត្តិសាស្ត្ររបស់ មណ្ឌលកេរ៌្តដំណែលទន្ទឹមនឹងនោះកត់សម្គាល់​រាល់ការរួមចំណែកដ៏ធំធេងរបស់បក្សភាគប្រជាជនបណ្ដាជនជាតិ Tuyen
Quang ក្នុងបុព្វហេតុបដិវត្តរបស់ប្រជាជាតិវៀតណាម។”

        វិទ្យុសំលេងវៀតណាម ទូរទស្សន៍ជាតិវៀតណាមនឹងផ្សាយផ្ទាល់​ព្រឹត្តិការណ៍នេះចំពោះប្រជាជនទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ