Timor – Leste កំពុងខំប្រឹងប្រែងជំរុញខ្លាំង​ការទាក់​ទាញ​​វិនិយោគពីប្រទេសអាស៊ាននានា

លេខាធិការដ្ឋានសម្ព័ន្ធសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បាន​
អោយ​ដឹងថា÷ Timor – Leste កំពុងខំប្រឹងប្រែងជំរុញខ្លាំង​ការទាក់​ទាញ​​វិនិយោគពី
ប្រទេស អាស៊ាននានា ទន្ទឹមនឹងនោះបង្កើនសកម្ម​ភាព​ចូលរួម​សម្ព័ន្ធ​សមាគម។ សេចក្ដីថ្លែងការណដែល ត្រូវបាននាំចេញបន្ទាប់​ពីជំនួ​ប​សន្ទនា​រវាងរដ្ឋមន្ត្រីការបរ
ទេស Timor – Leste Luis Guterres និង​អគ្គលេខាធិការ​អាស៊ាន​ លោក Le Luong Minh
នៅទីក្រុង Jakata ឥណ្ឌូនេស៊ី​ បាន​លើកច្បាស់​ថា​÷ នាយករដ្ឋមន្ត្រី Timor – Leste Xa
nana Gusmao ​នឹងដឹកនាំ​គណះប្រតិភូ​ជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចនៅបណ្ដា​ប្រទេសជាសមាជិកអាស៊ាន ​សំដៅ​បង្កើន​ទំនាក់ទំនង​សហប្រតិបត្តិការទ្វេ​ភាគី  ឧទ្ទេសនាមអំពីសក្តានុភាព​និងរាល់​ឱកាសវិនិយោគនៅ Timor – Leste ក៏ដូចជា
អំពាវនាវប្រទេស​ជាសមាជិក​អាស៊ានផ្សេងៗ វិនិយោគ ចូលរួមបុព្វហេតុកសាង  និងអភិវឌ្ឍន៍ប្រទេសនេះ។ នៅក្នុងជំនួបនេះ ​រដ្ឋមន្ត្រីការបរទេស Timor – Leste 
Luis Guterres ក៏បានជូន​ដំណឹង​ជាមួយ ​អគ្គលេខាធិការអាស៊ាន លោក Le Luong
Minh អំពីរាល់ការ​ខំប្រឹង​ប្រែង​ របស់ Timor – Leste ដើម្បីចូលរួមអាស៊ានផងដែរ៕

Timor – Leste កំពុងខំប្រឹងប្រែងជំរុញខ្លាំង​ការទាក់​ទាញ​​វិនិយោគពីប្រទេសអាស៊ាននានា - ảnh 1
Timor – Leste កំពុងខំប្រឹងប្រែងជំរុញខ្លាំង​ការទាក់​ទាញ​​វិនិយោគពី ប្រទេស អាស៊ាននានា(internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ