Timor Leste វាយតំលៃខ្ពស់ការគាំទ្ររបស់វៀតណាមចំពោះដំណើរការចូលរួមអាស៊ាន


Timor Leste វាយតំលៃខ្ពស់ការគាំទ្ររបស់វៀតណាមចំពោះដំណើរការចូលរួមអាស៊ាន - ảnh 1
Timor Leste វាយតំលៃខ្ពស់ការគាំទ្ររបស់វៀតណាមចំពោះដំណើរការចូលរួមអាស៊ាន (iisd.ca)

        Vovworld-អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឧស្សាហកម្មនិងបរិស្ថាន Timor
Leste លោក Constancio Pinto នាថ្ងៃទី៤មិថុនាបានសម្ដែងការវាយតំលៃខ្ពស់​ការ​
គាំទ្ររបស់រដ្ឋាភិបាលវៀតណាមចំពោះការខំប្រឹងប្រែងចូលរួមអាស៊ានរបស់​
Timor Leste ទន្ទឹមនឹងនោះសម្ដែងក្តីសង្ឃឹមថា Timor Leste នឹងចូលរួមអាស៊ាន​ក្នុង
អំឡុង២ឆ្នាំខាងមុខ។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន​
វៀតណាម លោក Pinto បានឲ្យដឹងថា វៀតណាមជានិច្ចកាលគាំទ្រ Timor Leste
ឲ្យក្លាយទៅជាសមាជិកនៃអាស៊ាននិង Timor Leste ថ្លែងអំណរគុណនិងសុំឲ្យវៀត
ណាមបន្តការគាំទ្រ។

        ក្នុងឱកាសនេះដែរ លោក Pinto បានវាយតំលៃខ្ពស់ការដែលសម្ព័ន្ធ​ក្រុមហ៊ុន​
ទូរគមនាគមន៍កងទ័ព Viettel បានវិនិយោគចូលមក Timor Leste តាម​រយៈ
ពាណិជ្ជសញ្ញា Telemor រួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍ហេដ្ឋានរចនា​សម្ព័ន្ធ
ទូរគមនាគមន៍អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបង្កើតការងារធ្វើសំរាប់ប្រជាជន Timor Leste៕

ប្រតិកម្មទៅវិញ

ផ្សេងៗ