UAE និងអ៊ីស្រាអែល ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​រវាងប្រទេសទាំងពីរ

(VOVWORLD) - រដ្ឋលេខាធិការអារ៉ាប់រួម (UAE) ទទួលបន្ទុកពាណិជ្ជកម្មបរទេស លោក Thani Al Zeyoudi នាថ្ងៃទី១១ ខែធ្នូ បានប្រកាសថា រដ្ឋាភិបាលអារ៉ាប់រួម និងអ៊ីស្រាអែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
UAE និងអ៊ីស្រាអែល ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​រវាងប្រទេសទាំងពីរ - ảnh 1តំណាង UAE និងអ៊ីស្រាអែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយទ្វេភាគី កាលពីខែឧសភាកន្លងទៅ។ (ប្រភព៖ Reuters)

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នេះ អនុញ្ញាតឱ្យដកចេញនូវពន្ធគយលើ ៩៦% ផលិតផល និងទំនិញដែលបានផ្លាស់ប្តូរនិងជួញដូររវាងប្រទេសទាំងពីរ រួមមាន៖ ម្ហូបអាហារ ផលិតផលកសិកម្ម និងគ្រឿងសម្អាង ឧបករណ៍វេជ្ជសាស្ត្រ និងឱសថ។ ក្នុងនោះ មានផលិតផលមួយចំនួនដែលនឹងត្រូវរួចពន្ធភ្លាមមួយរំពិច ខណៈដែលផលិតផលមួយចំនួនទៀតនឹងត្រូវកាត់បន្ថយពន្ធជាបណ្ដើរៗតាមកាលវិភាគ (ជាចម្បងគឺទំនិញឧស្សាហកម្ម)។ កិច្ចព្រមព្រៀងនេះ នឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលកាលានុវត្តភាពកាន់តែច្រើនត្រូវបានបើកចំហរក្នុងវិស័យសំខាន់ៗដូចជា៖ បច្ចេកវិទ្យាទំនើប ថាមពលកកើតឡើងវិញ និងសន្តិសុខស្បៀងអាហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ