UAE ស្នើឱ្យបើកស្ថានទូតប្រចាំនៅអ៊ីស្រាអែល

(VOVWORLD) - ថ្ងៃទី ២០ ខែតុលា ប្រទេស UAE បានស្នើជាផ្លូវការបើកស្ថានទូតប្រចាំនៅទីក្រុង Tel Aviv របស់អ៊ីស្រាអែលឱ្យបានឆាប់ដែលអាចធ្វើទៅបានតែម្តង។
UAE ស្នើឱ្យបើកស្ថានទូតប្រចាំនៅអ៊ីស្រាអែល - ảnh 1 រដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម (ឆ្វេង) និងសមភាគីអ៊ីស្រាអែលរបស់លោកនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី ៦ ខែតុលានៅទីក្រុងប៊ែរឡាំង។ ( ប្រភព៖ Reuters)

ក្នុងឱកាសនៃដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូរដ្ឋាភិបាលនៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) មកកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ២០ ខែតុលា ប្រទេស UAE បានស្នើជាផ្លូវការបើកស្ថានទូតប្រចាំនៅទីក្រុង Tel Aviv របស់អ៊ីស្រាអែលឱ្យបានឆាប់ដែលអាចធ្វើទៅបានតែម្តង។

នៅព្រឹកថ្ងៃដដែល     អ៊ីស្រាអែលនិង UAE បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤ ក្នុងនោះមានទាំងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។

ជំហាននេះបានគូសសញ្ញាអំពីការដែលពលរដ្ឋ UAE ក្លាយជាពលរដ្ឋដំបូងគេនៅពិភពអារ៉ាប់ ដែលអាចចូលមកប្រទេសអ៊ីស្រាអែលដោយគ្មានទិដ្ឋាការផងដែរ។ កិច្ចព្រមព្រៀងទាំងនេះត្រូវបានចុះហត្ថលេខា បន្ទាប់ពីគណៈប្រតិភូមន្រ្តី UAE មកបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដើម្បីឈានទៅសម្រេចជាបណ្តើរៗនូវកិច្ចព្រមព្រៀងធ្វើប្រក្រតីភាពទំនាក់ទនង ដែលត្រូវបានមន្រ្តីប្រទេសទាំងពីរចុះហត្ថលេខាកាលពីខែកញ្ញាកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ