UN បញ្ជាក់ពី​ការគាំទ្រចំពោះម៉ាលី ក្នុងការស៊ើបអង្កេតលើការវាយប្រហារនានា​

(VOVWORLD) - ស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំនៅម៉ាលី (MINUSMA) នៅថ្ងៃទី ២៣ ខែមេសា បានថ្កោលទោសការវាយប្រហារកាលពីព្រឹកថ្ងៃ ទី ២២ មេសា ទៅលើបន្ទាយរបស់កងកម្លាំងប្រដាប់អាវុធក្នុងតំបន់នៅភាគកណ្តាលប្រទេសម៉ាលី។
UN បញ្ជាក់ពី​ការគាំទ្រចំពោះម៉ាលី ក្នុងការស៊ើបអង្កេតលើការវាយប្រហារនានា​ - ảnh 1ទាហាន MINUSMA កំពុងបំពេញបេសកកម្មនៅក្រុង Timbuktu ប្រទេសម៉ាលី។ (រូបថតឯកសារ៖ AFP/TTXVN)

នៅក្នុងសេចក្តីប្រកាសមួយ ប្រធានបេសកកម្ម លោក El-Ghassim Wane បានសង្កត់ធ្ងន់ថា ជនល្មើសដែលធ្វើការវាយប្រហារនេះ ត្រូវតែកំណត់អត្តសញ្ញាណនិងនាំយកមកផ្ដន្ទាទោសឲ្យបានឆាប់រហ័ស។  សម្រាប់គោលបំណងនេះ MINUSMA បានត្រៀមខ្លួនជាស្រេចសម្រាប់ផ្តល់ជំនួយចាំបាច់ទាំងអស់ដល់អាជ្ញាធរម៉ាលី ដើម្បីធ្វើការស៊ើបអង្កេត។

នៅក្នុងសេចក្តីប្រកាសនាយប់ថ្ងៃទី ២២ ខែមេសា រដ្ឋាភិបាលម៉ាលីបានបញ្ជាក់ថា ជនស៊ីវិលចំនួន ១០ នាក់ត្រូវបានសម្លាប់ និង ៦១ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារលើតំបន់អាកាសយានដ្ឋាន Sevare ក្នុងទីក្រុង Mopti ។ កងកម្លាំងសន្តិសុខបានកំទិចឆភេរវករចំនួន២៨នាក់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ