UN បន្តផ្ដល់ជំនួយមនុស្សធម៌ដល់ប្រទេស Niger ដោយមិនអើពើដល់រដ្ឋប្រហារ

(VOVWORLD) - មុននោះ នៅថ្ងៃដដែល កងទ័ព Niger បានប្រកាសថា លោកឧត្តមសេនីយ Abdourahamane Tiani ជាប្រមុខរដ្ឋថ្មីរបស់ Niger ហើយប្រកាសផ្អាករដ្ឋធម្មនុញ្ញ និងរំលាយស្ថាប័នចាស់ទាំងអស់ បន្ទាប់ពីការផ្ដួលរលំប្រធានាធិបតី លោក Mohamed Bazoum។

UN បន្តផ្ដល់ជំនួយមនុស្សធម៌ដល់ប្រទេស Niger ដោយមិនអើពើដល់រដ្ឋប្រហារ - ảnh 1កុមារនៅជំរុំជនភៀសខ្លួន Asanga នៅជិត Diffa ប្រទេស Niger។ (រូបថតឯកសារ៖ AFP/VNA)
អង្គការសហប្រជាជាតិ នៅតែកំពុងដឹកជញ្ជូនទំនិញជំនួយដល់ប្រទេស Niger ទោះបី ជាមន្ត្រីអង្គការសហប្រជាជាតិប្រចាំ Niger កាលពីថ្ងៃទី ២៨ ខែកក្កដា បាននិយាយថា ពួកគេមិនមានទំនាក់ទំនងណាមួយជាមួយយោធាបន្ទាប់ពីរដ្ឋប្រហារក៏ដោយ។
មុននោះ នៅថ្ងៃដដែល កងទ័ព Niger បានប្រកាសថា លោកឧត្តមសេនីយ Abdourahamane Tiani ជាប្រមុខរដ្ឋថ្មីរបស់ Niger ហើយប្រកាសផ្អាករដ្ឋធម្មនុញ្ញ និងរំលាយស្ថាប័នចាស់ទាំងអស់ បន្ទាប់ពីការផ្ដួលរលំប្រធានាធិបតី លោក Mohamed Bazoum។
មន្ត្រីទទួលបន្ទុកកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិប្រចាំប្រទេស Niger លោក Jean-Noel Gentile បាននិយាយថា ការឆ្លើយតបផ្នែកមនុស្ស ធម៌នៅតែបន្តនៅមូលដ្ឋាន ហើយមិនធ្លាប់បានបញ្ឈប់ចាប់តាំងពីព្រឹត្តិការណ៍នានា បានកើតមាននៅ Niger នោះឡើយ។ អង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យមាន ការដោះលែងលោក Mohamed Bazoum ជាប្រធានាធិបតីដែលទើបតែត្រូវបានផ្ដួលរលំ។
យោងតាមអង្គការសហប្រជាជាតិ ប្រជាជនប្រហែល ៤,៣ លាននាក់កំពុង ត្រូវការជំនួយមនុស្សធម៌នៅក្នុងប្រទេស Niger៕

ប្រតិកម្មទៅវិញ

ផ្សេងៗ