UN អំពាវនាវ​​ការ​ឧបត្ថម្ភ​ជិត ៤០០ លានដុល្លារសម្រាប់ប្រទេស​ស៊ីរី

(VOVWORLD) - យ៉ាងហោចណាស់មានមនុស្ស ៩ លាននាក់នៅក្នុងប្រទេសស៊ីរីបានរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីដ៏សាហាវ កាលពីថ្ងៃទី ៦ ខែកុម្ភៈ នៅភាគខាងត្បូងប្រទេសទួរគីនិងភាគពាយព្យប្រទេសស៊ីរី ហើយត្រូវការមូលនិធិជួយឧបត្ថម្ភចំនួន ៣៩៧ លានដុល្លារសម្រាប់ជនរងគ្រោះនៅក្នុងប្រទេសស៊ីរី។
UN អំពាវនាវ​​ការ​ឧបត្ថម្ភ​ជិត ៤០០ លានដុល្លារសម្រាប់ប្រទេស​ស៊ីរី - ảnh 1ក្រុមជួយសង្គ្រោះ ផ្ទេរអ្នករងរបួសចេញពីគំនរបែកបាក់បន្ទាប់ពីការរញ្ជួយដីនៅក្រុង Kahramanmaras ប្រទេសតួកគី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ (រូបថត៖ TTXVN)

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានចេញសេចក្តីអំពាវនាវពីទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (អាមេរិក) នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលសង្កត់ធ្ងន់ថា មូលនិធិនេះនឹងជួយសង្រ្គោះប្រជាជនស៊ីរីជិត ៥ លាននាក់ ក្នុងរយៈពេលប្រហែល ៣ ខែខាងមុខ។ ប្រមុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រទេសសមាជិក "រួមចំណែកយ៉ាងពេញលេញ ដោយមិនស្ទាក់ស្ទើរ ដើម្បីជួយដល់កុមារ ស្ត្រី និងបុរសរាប់លាននាក់ ដែលជីវភាពរស់នៅរបស់ពួកគេកំពុងរងការគំរាមកំហែង ដោយគ្រោះមហន្តរាយដែលប៉ះពាល់ដល់មនុស្សជាច្រើនជំនាន់នេះ"។

នាថ្ងៃដដែលនោះ ក្បួនរថយន្តជំនួយដំបូងគេរបស់អង្គការសហប្រជាជាតិបានទៅដល់ភាគពាយ័ព្យប្រទេសស៊ីរី តាមរយៈខ្សែផ្លូវសង្គ្រោះ Bab al-Salameh ដែលទើបនឹងបើកថ្មីពីប្រទេសទួរគី។ មុននោះ ប្រធានាធិបតីស៊ីរី លោគ Bashar al-Assad បានអនុម័តលើការបើកច្រកព្រំដែនចំនួនពីររវាងស៊ីរី និងទួរគី ក្នុងរយៈពេលបីខែ ដើម្បីជួយសម្រួលដល់ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ឲ្យបានទាន់ពេលវេលា ដល់ជនរងគ្រោះដោយការរញ្ជួយដី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ