UN ៖ ឱកាសសម្រាប់ប្រទេសស៊ីរី ឆ្ពោះទៅរកអន្តរកាលដ៏ទូលំទូលាយ

(VOVWORLD) - ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk កាលពីថ្ងៃទី ៩ ខែធ្នូ បានធ្វើអត្ថាធិប្បាយថា នេះជាឱកាសដ៏ល្អសម្រាប់កងកម្លាំងនយោបាយ សេដ្ឋកិច្ច និងសាសនារបស់ប្រទេសស៊ីរី ដើម្បីធ្វើកិច្ចសន្ទនាឆ្ពោះទៅរកដំណើរអន្តរកាលប្រកបដោយបរិយាប័ន្ន និងទូលំទូលាយនៅក្នុងប្រទេសនេះ។ 

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Turk បានឲ្យដឹងថា មានសញ្ញាដំបូងដូចជាការសម្របសម្រួលរបស់ក្រុមប្រឆាំងនៅក្នុងប្រទេសស៊ីរី ក៏ដូចជាការគាំទ្រពីសហគមន៍អន្តរជាតិដែលបង្ហាញពីឱកាសដ៏ល្អនេះ។

UN ៖ ឱកាសសម្រាប់ប្រទេសស៊ីរី ឆ្ពោះទៅរកអន្តរកាលដ៏ទូលំទូលាយ - ảnh 1ប្រជាជននៅទីក្រុង ដាម៉ាស ប្រទេសស៊ីរី។ រូបថត៖ THX/TTXVN

នៅថ្ងៃដដែល កងកម្លាំងឧទ្ទាមក្នុងប្រទេសស៊ីរី បានបញ្ជាក់ថា ប្រមុខនៃកងកម្លាំងនេះ លោក Abu Mohammed al-Jolani បានជួបជាមួយនាយករដ្ឋមន្ត្រីជិតផុតអាណត្តិលោក Mohammed al-Jalali ដើម្បីពិភាក្សាអំពី "ការផ្ទេរអំណាច"។ សភាជាតិស៊ីរីនាថ្ងៃទី ៩ ធ្នូ ក៏បានចេញសេចក្តីប្រកាស គាំទ្រដល់បំណងប្រាថ្នារបស់ប្រជាជនក្នុងការកសាងប្រទេសថ្មីមួយ។

នៅថ្ងៃដដែលនោះ លោក Hassan Fadlallah មន្ត្រីជាន់ខ្ពស់នៃក្រុម Hezbollah ដែលជាកងកម្លាំងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar Al-Assad ដែលត្រូវបានបណ្តេញចេញនោះ បានឲ្យដឹងថា ក្រុម Hezbollah ចាត់ទុកព្រឹត្តិការណ៍នៅក្នុងប្រទេសស៊ីរីជា “ការផ្លាស់ប្តូរដ៏ធំ និងគ្រោះថ្នាក់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ