UNDP មានគោលបំណងនាំមកនូវតំលៃបង្កើនបន្ថែមសំរាប់ជូនវៀតណាម

UNDP មានគោលបំណងនាំមកនូវតំលៃបង្កើនបន្ថែមសំរាប់ជូនវៀតណាម - ảnh 1
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ទទួលជួបសន្ទនាជាមួយជំនួយការអគ្គលេខាធិការអ.ស.បលោក Hao Liang Xu (រូបថត៖TTXVN)

(VOVworld) - លោក Hao Liang Xu ជំនួយការអគ្គលេខាធិការអ.ស.បនិងជា
នាយកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃកម្មវិធីអភិវឌ្ឍន៍អ.ស.ប (UNDP) បាន
មានជំនួបប្រាស្រ័យជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មានក្នុងឱកាសមកបំពេញទស្សន
កិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី២៩ សីហា ដល់ថ្ងៃទី១ កញ្ញា ឆ្នាំ ២០១៦។នៅ
ទីនេះ  លោក Hao Liang Xu បានឲ្យដឹងថា វៀតណាមនាបច្ចុប្បន្ន ជាប្រទេសមាន
ប្រាក់ចំណូលទាប ប៉ុន្តែមានកិត្យានុភាពដ៏រឹងមាំ។ដោយឈរលើ សន្ទស្សន៍អំពីការ
អភិវឌ្ឍន៍មនុស្ស កំណើនសេដ្ឋកិច្ច ជាពិសេសអត្រាគ្រួសារ ក្រីក្រគឺក្រោម១០%តែ
ប៉ុណ្ណោះ បានជាការផ្ដល់ទុននិងជំនួយឧបត្ថម្ភ សំរាប់ សកម្មភាពរបស់វៀតណាម
ក៏មានការផ្លាស់ប្ដូរដែរ។តាមលោក Hao Liang Xu ថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ
នេះ ផែនការសហប្រតិបតិ្តការរវាងវៀតណាមនិង អ.ស.ប នឹងប្រមូលផ្ដុំទៅលើ
បញ្ហាសំខាន់ចំនួន៣ សំដៅជួយឧបត្ថម្ភវៀតណាម ដោះស្រាយបញ្ហាអាទិភាព
ចម្បងក្នុងការអភិវឌ្ឍន៍។លោក Hao Liang Xu បានសង្កត់ ធ្ងន់ថា UNDP យកចិត្ត
ទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងសហប្រតិបតិ្តការជា មួយវៀតណាម។UNDP
 ក៏ដូចជាប្រព័ន្ធអ.ស.បនិយាយរួមនឹងបន្តនាំ មកនូវតំលៃ ថ្មីដោយមិនត្រឹមតែជា
អ្នកផ្ដល់ទុនឧបត្ថម្ភដូចនាអតីតកាលប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជាដៃគូដែល
នាំមកនូវតំលៃបង្កើនបន្ថែមសំរាប់វៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ