UNDP លើកទឹកចិត្តវៀតណាមអនុវត្តរាល់វិធានការការពារបរិស្ថានចីរភាព

UNDP លើកទឹកចិត្តវៀតណាមអនុវត្តរាល់វិធានការការពារបរិស្ថានចីរភាព - ảnh 1
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក វៀតណាមទទួលបានការ រីកចំរើនយ៉ាងសកម្មក្នុងការធានាចីរភាពនៃបរិស្ថាន។ (Image: Vietnam+)

(VOVworld) – តាមការវាយតំលៃរបស់កម្មវិធីអភិវឌ្ឍន៍នៃ អ.ស.ប. (UNDP) ប្រចាំនៅ
វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក វៀតណាមទទួលបានការរីកចំរើន
យ៉ាងសកម្មក្នុងការធានាចីរភាពនៃបរិស្ថាន។ ដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍
សហសវត្សលើវិស័យបរិស្ថាននាឆ្នាំ ២០១៥ UNDP បានស្នើឲ្យវៀតណាមប្រមូល
ផ្តុំទៅលើការងារផ្តល់ទឹកស្អាតនិងអនាម័យបរិស្ថានបំរ៉ែបំរួលរបស់អាកាសធាតុនិង
រក្សាភាពពហុបែបអេកូឡូស៊ី។ បណ្ដាតំបន់ត្រូវយកចិត្តទុក ដាក់ដល់ប្រភពធនធាន
មនុស្ស ក៏ដូចជា ការចូលរួមនៃបណ្ដាសេវ៉ាកម្មផ្សេងៗ ទៀត។ ក្រៅពីនោះ មណ្ឌល
ឯកជនត្រូវបង្កើនកិច្ចសហប្រតិបត្តិការជំរុញបណ្ដាគំរោងសាងសង់ដែលមានតំលៃ
ទាបសំរាប់ប្រជាជននៅជនបទផងដែរ។ ទន្ទឹមនឹងនោះ ស្ថាប័នមានសមត្ថកិច្ចគប្បី
បង្កលក្ខណៈងាយស្រួលនិងនាំចេញគោលនយោបាយអនុគ្រោះដើម្បីលើកទឹកចិត្ត
មណ្ឌលឯកជនគ្រួសារនានាចូលរួមក្នុងកិច្ចការពារបរិស្ថាន ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ