UNFPA វាយតម្លៃខ្ពស់ចំពោះការដែល​វៀតណាមបាន​ចេញផ្សាយ​យុទ្ធសាស្ត្រ​ចំនួន​ប្រជាជនដល់ឆ្នាំ ២០៣០

(VOVWORLD) - លោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិចំនួនប្រជាជនអង្គការសហប្រជាជាជាតិប្រចាំនៅ វៀតណាម (UNFPA) បានអះអាងថា UNFPA វាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានចេញផ្សាយយុទ្ធសាស្ត្រចំនួនប្រជាជនដល់ឆ្នាំ ២០៣០។
UNFPA វាយតម្លៃខ្ពស់ចំពោះការដែល​វៀតណាមបាន​ចេញផ្សាយ​យុទ្ធសាស្ត្រ​ចំនួន​ប្រជាជនដល់ឆ្នាំ ២០៣០ - ảnh 1 អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Le Tan Dung ទទួលជួបជាមួយលោកស្រី  Naomi Kitahara

នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្នុងហាណូយ នៅក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Le Tan Dung នោះ លោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិចំនួនប្រជាជនអង្គការសហប្រជាជាជាតិប្រចាំនៅវៀតណាម (UNFPA) បានអះអាងថា UNFPA វាយតម្លៃខ្ពស់ចំពោះការដែល វៀតណាមបានចេញផ្សាយយុទ្ធសាស្ត្រចំនួនប្រជាជនដល់ឆ្នាំ ២០៣០។

លោកស្រីបានថ្លែងដូច្នេះថា៖ “នាបច្ចុប្បន្ននេះ ILO   UNICEF   UNFPA ក្រសួងការងារ យុទ្ធជនពិការ និង សង្គមកិច្ច និងក្រសួងផែនការ និងវិនិយិយោគកំពុងធ្វើការពិភាក្សាលើកម្មវិធីរួម អំពីការគាំពាសង្គម ដែលក្នុងនោះមានបញ្ហាជរាភាពចំនួនប្រជាជនផងដែរ។ ខ្ញុំវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ លើគ្រប់ជ្រុងជ្រោយរវាង UNFPA និងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ជាពិសេសគឺលើវិស័យសំខាន់ៗដូចជា ការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាដោយផ្អែកលើ មូលដ្ឋានយេនឌ័រ ដោះស្រាយស្ថានភាពចំនួនទារក និងទារិកា មិនស្មើចំនួនគ្នា នៅពេលប្រសូត្រ ក៏ដូចជាដោះស្រាយបញ្ហាជនចាស់ជរាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ