UNICEF អំពាវនាវឱ្យមានការការពារកុមារក្នុងជម្លោះនៅប្រទេសស៊ីរី

(VOVWORLD) - នាថ្ងៃទី ១៥ ខែមីនា មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានចេញផ្សាយរបាយការណ៍ដែលពាក់ព័ន្ធនឹងកុមារនៅប្រទេសអស្ថិរភាពនេះ ហើយបើយោងតាមរបាយការណ៍បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០១១ នៅពេលដែលជម្លោះបានផ្ទុះឡើង កុមារចំនួន ៩.០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសដោយសារអំពើហិង្សានៅប្រទេសស៊ីរី។
UNICEF អំពាវនាវឱ្យមានការការពារកុមារក្នុងជម្លោះនៅប្រទេសស៊ីរី - ảnh 1 កុមារនៅជំរុំជនភៀសខ្លួននៅ Kafr Lusin ខេត្ត Idlib ភាគពាយព្យប្រទេសស៊ីរី (រូបថត៖ AFP / TTXVN)

នាយកប្រតិបត្តិអង្គការអង្គការ UNICEF លោក Henrietta Fore បានសង្កត់ធ្ងន់លើផលវិបាកនៃសង្គ្រាមចំពោះកុមារនៅប្រទេសស៊ីរី ដែលបណ្តាលឱ្យកុមាររាប់លាននាក់ត្រូវជួបប្រទះនឹងកុមារភាពពោរពេញទៅដោយអំពើហឹង្សា ការស្លាប់ និងការរត់ភៀសខ្លួនផងដែរ។ ម្យ៉ាងវិញទៀត ជម្លោះនេះក៏បានធ្វើឱ្យកុមារស៊ីរីជាង ២,៨ លាននាក់នៅប្រទេសនេះនិងប្រទេសជិតខាង មិនបានទៅសាលារៀននៅឡើយ។

តាមរយៈរបាយការណ៍នេះ អង្គការ UNICEF មានបំណងចង់ផ្សាយសារស្តីពីការអំពាវនាវឱ្យបញ្ឈប់វាយប្រហារលើគោលដៅនានា ដូចជាសាលារៀននិងមន្ទីរពេទ្យ និងត្រូវការពារកុមារដែលជាមុខសញ្ញាដែលងាយរងគ្រោះបំផុតតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ