Vietjet Air បើកជើងហោះហើរអន្តរជាតិទៅកាន់ជប៉ុន

(VOVWORLD) - ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet Air បានអោយដឹងថា នាថ្ងៃទី១១ ខែមករា ក្រុមហ៊ុននេះបានដាក់អោយធ្វើអាជីវកម្មជាផ្លូវការជើងហោះហើររវាង រដ្ឋធានីហាណូយរបស់វៀតណាមជាមួយរដ្ឋធានីតូក្យូរបស់ជប៉ុន។ 
នេះជាជើង ហោះហើរទី៣រវាងវៀតណាមនិងជប៉ុនរបស់ក្រុមហ៊ុន Vietjet Air បន្ទាប់ពីជើង ហោះហើរហាណូយ-អូសាកា និងជើងហោះហើរទីក្រុងហូជីមិញ-អូសាកា សំដៅបម្រើតម្រូវ ការធ្វើដំណើររបស់ប្រជាជន ក៏ដូចជាជំរុញទេសចរណ៍ ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការជួបប្រាស្រ័យវប្បធម៌រវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ