Vietnam Airlines បើកផ្លូវហោះហើរហាណូយ (វៀតណាម) – Haneda (ជប៉ុន)


Vietnam Airlines បើកផ្លូវហោះហើរហាណូយ (វៀតណាម) – Haneda (ជប៉ុន) - ảnh 1
Vietnam Airlines បើកផ្លូវហោះហើរហាណូយ (វៀតណាម) – Haneda (ជប៉ុន) (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ១ កក្កដា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម
Vietnam Airlines (VNA) បានបើកផ្លូវហោះហើរ ហាណូយ (វៀតណាម) – Haneda
(ជប៉ុន)។ នេះគឺជាផ្លូវហោះហើរទី ៩ ពីវៀតណាមដល់ព្រលាន យន្តហោះអន្តរជាតិ
Haneda នៅរដ្ឋធានីតូក្យូរបស់ជប៉ុន។ ខ្សែជើងហោះហើរថ្មីនេះនឹង ត្រូវបានធ្វើ
អាជីវកម្មចំនួន ៧ ជើងក្នុងមួយសប្តាហ៍។ ថ្លែងមតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅជប៉ុន លោក Doan Xuan Hung បានឲ្យដឹងថា៖ ការបើកផ្លូវ
ហោះហើរពោលខាងលើបានបង្ហាញជាក់ស្តែងនូវទំនាក់ទំនងមិត្តភាព ល្អប្រសើរវាងវៀតណាមនិងជប៉ុន។ កិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរ
ណ៍នៃ ប្រទេសទាំង ២ រួមចំណែកដ៏ធំធេងក្នុងសមិទ្ធិនៃខឿនសេដ្ឋកិច្ចរបស់
វៀតណាមនិង ជប៉ុន។ តាមផែនការ  VNA នឹងបន្តបើកផ្លូវហោះហើរ Narita
(ជប៉ុន) - Da Nang (វៀត ណាម) ដោយមានជើងចំនួន ៤ ក្នុងមួយសប្តាហ៍
ចាប់ពីថ្ងៃទី ១៦ កក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ