Vietnam Airlines បើកសម្ពោធជើងហោះហើរត្រង់ទីក្រុងហូជីមិញ-បាលី

(VOVWORLD) - ជើងហោះហើរទីក្រុងហូជីមិញ-បាលីមាន៧ជើងក្នុង មួយសប្ដាហ៍ ដោយប្រើប្រាស់យន្តហោះ Airbus 321 ជាមួយសេវាកម្មលំដាប់ ផ្កាយ៤អន្តរជាតិ។ 

នាថ្ងៃទី២៧ ខែតុលា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) បានបើកសម្ពោធជើងហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់បាលី។ នេះជាជើងហោះហើរទីពីររបស់ Vietnam Airlines ដែលតភ្ជាប់វៀតណាមជាមួយ ឥណ្ឌូនេស៊ី។

        ជើងហោះហើរទីក្រុងហូជីមិញ-បាលីមាន៧ជើងក្នុង មួយសប្ដាហ៍ ដោយប្រើប្រាស់យន្តហោះ Airbus 321 ជាមួយសេវាកម្មលំដាប់ ផ្កាយ៤អន្តរជាតិ។ ប៉ុន្តែ ក្នុងចន្លោះពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដល់ចុងខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុនត្រឹមតែអនុវត្ត៥ជើងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ដោយសារ កំហិតមួយចំនួននៅព្រលានយន្តហោះ Denpasar បាលី។

        ដើម្បីអបអរសាទរជើងហោះហើរថ្មីនេះ Vietnam Airlines បានអនុវត្តកម្មវិធី បញ្ចុះតម្លៃ៥០% សម្រាប់សំបុត្រធ្វើដំណើរទៅមក។ រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ ២០១៩ អ្នកដំណើរអាចទិញសំបុត្រធ្វើដំណើរទៅមកពីបាលីទៅកាន់ទីក្រុង ហូជីមិញក្នុងតម្លៃប្រមាណ៧០ដុល្លាអាមេរិក ដោយមិនរួមបញ្ចូលពន្ធ សោហ៊ុយ និងការបង់បន្ថែមផ្សេងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ