Vietnam Airlines ស្ថិត​ក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិល្អបំផុត​ទាំង​១០ ក្នុងឆ្នាំ ២០២៣​ របស់ Bounce

(VOVWORLD) - ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines ត្រូវបានបញ្ចូលក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិល្អបំផុតទាំង ១០ក្នុងឆ្នាំ ២០២៣ យោងតាមចំណាត់ថ្នាក់របស់ក្រុមហ៊ុន Bounce ដែលជាក្រុមហ៊ុនសេវាកម្មឥវ៉ាន់ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកនិងប្រតិបត្តិការនៅក្នុងទីក្រុងជាង ១.០០០ជុំវិញពិភពលោក។
Vietnam Airlines ស្ថិត​ក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិល្អបំផុត​ទាំង​១០ ក្នុងឆ្នាំ ២០២៣​ របស់ Bounce - ảnh 1យន្តហោះរបស់ Vietnam Airlines បានចុះចតនៅព្រលានយន្តហោះ Tan Son Nhat។ រូបថត៖ Ngoc Ha/VNA

ចំណាត់ថ្នាក់នេះត្រូវបានធ្វើឡើងដោយផ្អែកលើការវិភាគរបស់អ្នកជំនាញBounce ដែលធ្វើការប្រៀបធៀបនិងដាក់ពិន្ទុក្រុមហ៊ុនអាកាសចរណ៍ពិភពលោកចំនួន ៦០ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា៖ ចំនួនជើងហោះហើរទាន់ពេលវេលា ចំនួននៃការពន្យារពេលជើងហោះហើរ/ការលុបចោល គុណភាពនៃសេវាកម្មនៅលើយន្តហោះ កៅអី ។ល។

ឈរចំណាត់ថ្នាក់កំពូលនៅឆ្នាំនេះគឺក្រុមហ៊ុន Japan Airlines (ជប៉ុន) បន្ទាប់មកគឺ Singapore Airlines (សិង្ហបុរី) Qatar Airlines (កាតា)។ Vietnam Airlines បានជាប់ចំណាត់ថ្នាក់ទី ១០ ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ Emirates (អេមីរ៉ាត់អារ៉ាប់រួម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ