Vietship 2012ជាឪកាសល្អ សំរាប់បណ្ដាអង្គភាពអាជិវកម្មវៀតណាមស្វែងរកបណ្ដាឪកាសអភិវឌ្ឈន៏ផ្នែកដំឡើងនាវានិងនាវាចរណ៏

(VOVworld) -នាថ្ងៃទី 28 កុម្ភះ ថ្លែងមតិនៅក្នុងពិធីបើកសម្ពធន៏ ការតាំងពិពណ៍អន្តរជាតិ លើកទី 6 អំពីបច្ចេកវិទ្យាដំឡើងនាវា ​នាវាចរណ៏ និងដឹកជញ្ជូន Vietship 2012 បានប្រព្រឹត្ត​ទៅ​នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Hoang Trung Hai បានសម្ដែងនូវការជឿជាក់ថា៖​ ព្រឹត្តិការណ៍នេះនឹងជាឪកាសល្អ ​សំរាប់​បណ្ដាអង្គភាពអាជិវកម្មក្នុងប្រទេសផ្លាស់ប្តូរបណ្ដាឪកាសអភិវឌ្ឈន៏ផ្នែកដំឡើងនាវា និង នាវាចរណ៏  ក្នុងរយះពេលខាងមុខនេះ។

Vietship 2012ជាឪកាសល្អ សំរាប់បណ្ដាអង្គភាពអាជិវកម្មវៀតណាមស្វែងរកបណ្ដាឪកាសអភិវឌ្ឈន៏ផ្នែកដំឡើងនាវានិងនាវាចរណ៏ - ảnh 1
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai នៅការតាំងពិពណ៍អន្តរជាតិ លើកទី 6 អំពីបច្ចេកវិទ្យាដំឡើងនាវា នាវាចរណ៏ និងដឹកជញ្ជូន Vietship 2012 (http://vov.vn)

 ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានអោយដឹងថា៖ ការវិប័ត្តហេរញ្ញាវត្ថុពិភពលោកបានជះឥទ្ធិពល​ផ្ទាល់យ៉ាង​ធ្ងន់​ធ្ងរ​​ដល់ផ្នែក នាវាចរណ៏  ដំឡើងនាវា និងដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់ពិភពលោក ​ក្នុងនោះមានវៀតណាម។ ដើម្បីជំនះពុះពារលើផលវិបាក់នោះ​ រដ្ឋាភិបាល​វៀត​ណាម ​បានកសាងកម្មវិធីមួយ ដើម្បីស្ដារឡើងវិញរចនាសម្ព័ន្ធផ្នែកឧស្សាហកម្ម​ដំឡើងនាវា យុទ្ធសាស្ត្រសមុទ្រ សំដៅអភិវឌ្ឈន៏ផ្នែកដឹកជញ្ជូនតាមផ្លូវសមុទ្រវៀត​ណាម ក្នុងដំណាក់កាលខាងមុខនេះ។

          Vietship 2012 មានស្ទង់ទំនិញចំនួន 300 របស់ក្រុមហ៊ុនចំនួន200 ចូលរួម​ក្នុងនោះ 2/3 ជាបណ្ដាក្រុមហ៊ុន សម្ព័ន្ធក្រុមហ៊ុនអន្តរជាតិ មកពីបណ្ដាប្រទេស​ខឿន​ឧស្សាហកម្មនាវាចរណ៏អភិវឌ្ឈន៏ជួរមុខលើពិភពលោក ដូចជា៖ ជប៉ុន កូរ៉េខាងត្បូង ហូឡង់ បារាំង ជាដើម…។ចំណុចសំខាន់នៃការតាំងពិពណ៍លើកនេះគឺ ជាការបង្ហាញពីបច្ចេកវិទ្យា និងឧបការណ៏ សម្ភារះនាវាចរណ៍ថ្មីបំផុតលើពិភពលោក។ ក្នុងក្របខ័ណ្ឌនៃ Vietship 2012 លើកនេះ បានប្រព្រឹត្តទៅសិក្ខាសាលា ដោយប្រធានបទ៖ ទីផ្សារអនាគត- ឪកាសនិងការលំបាក់សាក់ល្បង និងវេទិកា៖ បណ្ដាអ្នកផ្គត់ផ្គង់ ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ