Viettel ប្រកាសជាផ្លូវការនូវផែនទីតំបន់គ្របដណ្ដប់សេវា ​4G នៅ​ទូទាំង​ប្រទេសវៀតណាម

(VOVWORLD) - អតិថិជនអាចពិនិត្យមើលគុណភាពនៃការគ្របដណ្តប់ 4G របស់ Viettel យ៉ាងងាយស្រួល នៅគ្រប់ទីកន្លែងនៅវៀតណាម។ Open Network ក៏ជួយអតិថិជនស្វែងរកព័ត៌មានលំអិតនៃតំបន់គ្របដណ្តប់សេវា 4G ដែរ។
Viettel ប្រកាសជាផ្លូវការនូវផែនទីតំបន់គ្របដណ្ដប់សេវា ​4G នៅ​ទូទាំង​ប្រទេសវៀតណាម - ảnh 1 Viettel ប្រកាសជាផ្លូវការនូវផែនទីតំបន់គ្របដណ្ដប់សេវា 4G នៅទូទាំងប្រទេសវៀតណាម

នាថ្ងៃទី ២២ ខែមករា ប្រព័ន្ធ Viettel បានប្រកាសជាផ្លូវការនូវផែនទីតំបន់គ្របដណ្ដប់ នៃបណ្តាញទូរស័ព្ទចល័ត 4G នៅទូទាំងប្រទេសវៀតណាម ដោយមានឈ្មោះថា Open Network នៅលើ គេហទំព័រ៖ opennetwork.viettel.vn ។ នាបច្ចុប្បន្ននេះ Viettel គឺជាប្រព័ន្ធដើមដំបូង និងតែមួយគត់នៅវៀតណាមបានប្រកាសផែនទីគុណភាព 4G យ៉ាងទូលំទូលាយ។

តាមរយៈការចូលទៅកាន់គេហទំព័រនេះ អតិថិជនអាចពិនិត្យមើលគុណភាពនៃការគ្របដណ្តប់ 4G របស់ Viettel យ៉ាងងាយស្រួល នៅគ្រប់ទីកន្លែងនៅវៀតណាម។ Open Network ក៏ជួយអតិថិជនស្វែងរកព័ត៌មានលំអិតនៃតំបន់គ្របដណ្តប់សេវា 4G ដែរ។ ក្នុងពេលប្រើប្រាស់ សេវា 4G ប្រសិនបើមានបញ្ហា អតិថិជនក៏អាចផ្ដល់យោបល់តាមរយៈ កម្មវិធី Open Network។ ពីប្រភពទិន្នន័យគួរឱ្យទុកចិត្តនេះ Viettel នឹងចាត់វិធានការ ដើម្បីកែលម្អកុណភាពនៃបណ្ដាញ 4G ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ