VIFA ASEAN មានគោលបំណងប្រែក្លាយទីក្រុងហូជីមិញទៅជាមជ្ឈមណ្ឌលគ្រឿងសង្ហារឹមថ្នាក់តំបន់ និងអន្តរជាតិ

(VOVWORLD) - ផ្សារណាត់តាំងពិព័រណ៍អន្តរជាតិគ្រឿងសង្ហារឹម និងសិប្បកម្មនាំចេញវៀតណាម - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (VIFA ASEAN) ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅខែសីហាខាងមុខ។
VIFA ASEAN មានគោលបំណងប្រែក្លាយទីក្រុងហូជីមិញទៅជាមជ្ឈមណ្ឌលគ្រឿងសង្ហារឹមថ្នាក់តំបន់ និងអន្តរជាតិ - ảnh 1លោកស្រី Huynh Thi Phuong Vi អគ្គនាយករងក្រុមហ៊ុន Hiep Long។ រូបថត៖ VOV

 VIFA ASEAN ដែលមានទ្រង់ទ្រាយដ៏ធំបំផុតមិនធ្លាប់មាន ដោយគោលបំណងបង្កើតផ្សារណាត់តាំងពិព័រណ៍គ្រឿងសង្ហារឹមតំណាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយនាំទីក្រុងហូជីមិញក្លាយជាមជ្ឈមណ្ឌលនៃគ្រឿងសង្ហារឹមថ្នាក់តំបន់ និងអន្តរជាតិ។ ក្នុងសន្និសីទសារព័ត៌មានដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៣ ឧសភា នៅទីក្រុងហូជីមិញ លោកស្រី Huynh Thi Phuong Vi អគ្គនាយករងក្រុមហ៊ុន Hiep Long ដែលជាសហគ្រាសចូលរួមនៅក្នុង VIFA ASEAN បានឲ្យដឹងថា៖ “ ការចូលរួមក្នុងពិព័រណ៍អន្តរជាតិបែបនេះមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្ម ជួយទាក់ទង់ផ្ទាល់ដល់អតិថិជនថ្មី ដែលមិនធ្លាប់មានពីមុនមក។ ខ្ញុំឃើញថា តាមរយៈពិព័រណ៍ VIFA កន្លងមកនេះ (ខែមីនា ឆ្នាំ ២០២៣) ក្រុមហ៊ុនមានអតិថិជនថ្មី ២០% បន្ថែមទៀត អតិថិជនមួយចំនួនបានចាប់ផ្តើមបញ្ជាទិញ ភាគច្រើនមកពីអឺរ៉ុប និងអូស្ត្រាលី”។

ផ្សារណាត់តាំងពិព័រណ៌លើកនេះ នឹងមានស្តង់ទំនិញរួមនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន... និងប្រទេសមួយចំនួនទៀតដើម្បីបង្កើតឱកាសសម្រាប់អាជីវកម្ម និងអតិថិជន ស្វែងយល់ពីលំហតាំងបង្ហាញពិសេស ជាមួយរចនាគួរឲ្យចាប់អារម្មណ៍ ដែលបានផ្សំពីសម្ភារៈផ្សេងៗជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ