Vinamilkប្រគល់ជូនទឹកដោះគោសំរាប់កុមារនៅខេត្តQuangTri

Vinamilkប្រគល់ជូនទឹកដោះគោសំរាប់កុមារនៅខេត្តQuangTri - ảnh 1


(VOVworld) - នាថ្ងៃទី២០ កក្កដា នៅខេត្ត Quang Tri ភាគកណ្ដាលវៀតណាម លោកស្រី
Nguyen Thi Kim Ngan សមាជិការការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋសភា
វៀតណាម បានចូលរួមពិធីប្រគល់ជូនទឹកដោះគោសំរាប់កូនចៅគ្រួសារយុទ្ធជនពិការ
យុទ្ធជនពលីនៅខេត្តQuang Tri។កម្មវិធីនេះ ដោយមូលនិធិគាំពារកុមារវៀតណាម សហការជាមួយក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk)រៀបចំឡើង។កែវទឹកដោះគោចំនួន៧២ពាន់កែវបានប្រគល់ឲ្យសិស្សចំនួន៨០០នាក់ ជាកូនចៅ
គ្រួសារយុទ្ធជនពិការ យុទ្ធជនពលី គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ និងកូនចៅ
របស់នាយទាហានកងទ័ពជើងទឹក និងអ្នកនេសាទត្រីមានជីវភាពរស់នៅលំបាក។
ក្នុងឆ្នាំ២០១៤ មូលនិធិទឹកដោះគោឈ្មោះថា “លើកកំពស់វៀតណាម” បានប្រគល់ជូន
កែវទឹកដោះគោរាប់រយពាន់កែវសំរាប់កូនចៅគ្រួសារលំបាក ដោយមានតំលៃសរុប
ជា៨ពាន់លានដុង។ចំនួនទឹកដោះគោទាំងនេះចឹងបញ្ជូនដល់មណ្ឌលចិញ្ចឹមបីបាច់
កុមារកំព្រា កុមាពិការ មណ្ឌលការពារឧបត្ថម្ភសង្គម កូនសិស្សមត្តេយ្យបឋមសិក្សា
នៅតំបន់ដាច់ស្រយាលលើទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ