Vinamit ទទួលរង្វាន់អង្គភាពអាជីវកម្មអាស៊ានឆ្នើមដែលវិនិយោគចូលទីផ្សារចិនក្នុងឆ្នាំ ២០១៣

Vinamit  ទទួលរង្វាន់អង្គភាពអាជីវកម្មអាស៊ានឆ្នើមដែលវិនិយោគចូលទីផ្សារចិនក្នុងឆ្នាំ ២០១៣ - ảnh 1
Vinamit គឺជាអង្គភាព អាជីវកម្មវៀតណាមតែមួយគត់ទទួលរង្វាន់អង្គភាព អាជីវកម្មអាស៊ានឆ្នើមដែលវិនិយោគចូលទីផ្សារចិនក្នុងឆ្នាំ ២០១៣។ (Image: vinamit.com)

(VOVworld) – នាយប់ថ្ងៃទី ៧ មករា ក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាស៊ានបាន រៀបចំកម្មវិធីទទួលឆ្នាំថ្មីបង្កើនកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានឆ្នាំ
២០១៤ រួមមានពិធីប្រគល់រង្វាន់សំរាប់អង្គភាពអាជីវកម្មអាជីវករឆ្មើមរបស់​អាស៊ានដែលវិនិយោគលើទីផ្សារចិនប្រកបដោយជោគជ័យឆ្នាំ ២០១៣។ អាជីវកររបស់អាស៊ាននិងចិនចំនួន ៣ រយនាក់បានចូលរួមកម្មវិធីនេះ។ បណ្ដាអង្គភាពអាជីវកម្មដែលទទួលបានរង្វាន់ពោលខាងលើសុទ្ធតែជា
អង្គភាពអាជីវកម្មមិនត្រឹមតែក្តាប់ជាប់ឱកាសក្នុងទីផ្សារនៅចិន ប៉ុណ្ណោះទេ
ថែមទាំង យកចិត្តទុកដាក់ដល់ ការពង្រីកតួនាទីធានាសកម្មភាពសង្គមកិច្ច
ទៀតផង។ Vinamit គឺជាអង្គភាព អាជីវកម្មវៀតណាមតែមួយគត់ទទួលរង្វាន់
អង្គភាពអាជីវកម្មអាស៊ានឆ្នើមដែលវិនិយោគចូលទីផ្សារចិនក្នុងឆ្នាំ ២០១៣។
ផលិតផលរបស់ Vinamit ត្រូវបានប្រើប្រាស់នៅទូទាំប្រទេសចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ