VinSmart ដាក់បង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួន ៤ នៅលើទីផ្សាររុស្ស៊ី

(VOVWORLD) - នៅថ្ងៃទី ៣ ខែតុលា នៅទីក្រុងមូស្គូ ក្រុមហ៊ុនភាគហ៊ុនស្រាវជ្រាវនិងផលិតកម្ម VinSmart បានរៀបចំពិធីបើកសម្ពោធផលិតផលស្មាតហ្វូនថ្មីបំផុតចំនួន ៤ នៅក្នុងទីផ្សាររុស្ស៊ី។ 
VinSmart ដាក់បង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួន ៤ នៅលើទីផ្សាររុស្ស៊ី - ảnh 1

VinSmart ដាក់បង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួន ៤ នៅលើទីផ្សាររុស្ស៊ី

ផលិតផល Vinsmart ត្រូវបានណែនាំនៅក្នុងប្រទេសរុស្ស៊ីនៅពេលនេះគឺ Vsmart Bee, Vsmart Star, Vsmart Joy2 + និង Vsmart Live ដោយប្រើប្រព័ន្ធប្រតិបត្តិការ Android ថ្មី ដែលត្រូវបានធ្វើឱ្យប្រសើរសម្រាប់អ្នកប្រើប្រាស់។ តម្លៃលក់ដែលរំពឹងទុកសម្រាប់ផលិតផលបច្ចេកវិទ្យាវៀតណាមទាំងនេះ នៅទីផ្សាររុស្ស៊ី ស្ថិតក្នុងតម្លៃចាប់ពី ៥,០០០ ruble ដល់ ១៧,០០០ ruble (ប្រហែល ៧៥ ដុល្លារ ដល់ ២៦០ ដុល្លារ)។ អ្នកចែក ចាយផ្លូវការនៃស្មាតហ្វូន Vsmart នៅក្នុងប្រទេសរុស្ស៊ីគឺក្រុមហ៊ុន TFN Trading។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Sergey Sadkov នាយកប្រតិបត្តិរបស់ VinSmart នៅប្រទេសរុស្ស៊ី បាននិយាយថា យីហោ Vsmart អាចត្រូវបានប្រើប្រាស់នៅលើទីផ្សាររុស្ស៊ី ពីព្រោះវៀតណាមនិងរុស្ស៊ីជាមនុស្សរួសរាយរាក់ទាក់ ហើយប្រជា ជនរុស្ស៊ីទាំងអស់សុទ្ធតែបានស្គាល់ទំនិញវៀតណាម។ យោងតាមលោក Sergey Sadkov ការដាក់បង្ហាញទូរស័ព្ទស្មាតហ្វូន Vsmart នៅប្រទេសរុស្ស៊ី គឺទើបតែចាប់ផ្តើមហើយក្រុមហ៊ុនក៏គ្រោងនឹងនាំជូនអ្នកប្រើប្រាស់នៅឧបករណ៍បច្ចេកវិទ្យាខ្ពស់ៗ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះនិងសម្រាប់ជីវភាពប្រចាំថ្ងៃនាពេលខាងមុខ។

អញ្ជើញឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Ngo Duc Manh បានមានប្រសាសន៍ថា លោកពិតជារីករាយនិងមានមោទនភាពដែលសម្ព័ន្ធក្រុមហ៊ុន Vingroup របស់វៀតណាមបានណែនាំស្មាតហ្វូនជាផ្លូវការទៅកាន់ទីផ្សាររុស្ស៊ី។ លោក Ngo Duc Manh បានអោយដឹងថា៖ “នេះជាការខិតខំប្រឹងប្រែងដ៏ឆ្នើមរបស់សម្ព័ន្ធក្រុម  មិនត្រឹមតែជាជោគជ័យរបស់វៀតណាមប៉ុណ្ណោះទេ ហើយលើកនេះ យើងមានផលិតផលដែលផលិតដោយគំនិតនិងថ្វីដៃរបស់វៀតណាមដើម្បីឈានទៅរកទីផ្សារដែលមានសក្តានុពលខ្លាំង។ ប្រការនេះរឹតតែសំខាន់ថែមទៀត នៅក្នុងបរិបទបច្ចុប្បន្ន ខណៈពេលដែល រុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយឆ្នាំនេះប្រទេសទាំងពីរបានប្រារព្ធខួបលើកទី ២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគោលការណ៍គ្រឹះនៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី”។

សូមគូសបញ្ជាក់ថា រុស្ស៊ីគឺជាទីផ្សារនាំចេញទីបីរបស់ VinSmart បន្ទាប់ពីក្រុមហ៊ុន ចំណុះ Vingroup (Vietnam) បានប្រកាសបើកដំណើរការនូវម៉ាកនិងផលិតផលនៅអេស្ប៉ាញនិងមីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ