VOV - គណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិចសហការលើវិស័យឃោនា


VOV - គណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិចសហការលើវិស័យឃោនា - ảnh 1
VOV - គណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិចសហការលើវិស័យឃោនា (Image: VOV)

(VOVworld) – នារសៀលថ្ងៃទី ២៤ មិនា វិទ្យុសម្លេងវៀតណាម (VOV)
និងគណៈកម្មា​ធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិច បានចុះហត្ថ
លេខាលើបែបបទសហការលើវិស័យឃោនានៅទីក្រុង Can Tho
(ភាគខាងត្បូងវៀតណាម)។ ស្ថាប័នអចិន្ត្រៃយ៍របស់គណៈកម្មាធិការ
ទទួលបន្ទុកតំបន់ Nam Bo ខាងលិចបានអះអាងនឹងផ្តល់ព័ត៌មានទាន់
ពេលវេលាអំពីបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌សង្គមសាសនាការកសាង
ប្រព័ន្ធនយោបាយជាដើមសំរាប់ VOV។ ថ្លែងមតិនៅទីនេះ អគ្គនាយក
វិទ្យុសម្លេងវៀតណាម លោក Nguyen Dang Tien បានអះអាងថា៖

“យើងខ្ញុំគិតថា៖ ពិធីចុះហត្ថលេខានេះបានសម្តែងនូវតួនាទីរបស់
វិទ្យុសម្លេងវៀតណាមក្នុងការអនុវត្តយុទ្ធសាស្ត្រចំនួន ៣ របស់បក្ស
និងរដ្ឋ រួមមាន៖ ការកសាងរបបការអភិវឌ្ឍន៍ប្រភពធនធាននិងការ
កសាងហេដ្ឋារចនាសម្ព័ន្ធ។ វិទ្យុសម្លេងវៀតណាមនឹងរួមដៃជាមួយ
គណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិចលាតត្រដាង
អនុវត្តយុទ្ធសាស្ត្រពោលខាងលើ។ ក្រៅពីនោះ​ យើងត្រូវ សម្រេច
ភារកិច្ចសំខាន់ចំនួន ២ ទៀតគឺ៖ការលើកកំពស់តំលៃកសិផល
និងការរក្សាព្រមទាំងពង្រីកវប្បធម៌ក្នុងតំបន់វាលទំនាបទន្លេ​ Cuu
Long ផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ