VOV បន្តរួមដំណើរជាមួយ VFF និង HDBank ដើម្បីរៀបចំការប្រកួត Futsal ថ្នាក់ជាតិឆ្នាំ ២០២៣

(VOVWORLD) - នារសៀលថ្ងៃទី៣ ខែមីនា សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងវិទ្យុសម្លេងវៀតណាម (VOV) បានដំណើរការបូកសរុបការងាររៀបចំការប្រកួតជើងឯកជាតិឆ្នាំ ២០២២ Futsal HDBank និងត្រៀមអនុវត្តផែនការរៀបចំព្រឹត្តិការណ៍ Futsal HDBank ជើង ឯកជាតិឆ្នាំ ២០២៣។

VOV បន្តរួមដំណើរជាមួយ VFF និង HDBank ដើម្បីរៀបចំការប្រកួត Futsal ថ្នាក់ជាតិឆ្នាំ ២០២៣ - ảnh 1VOV និង VFF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងរដូវកាល Futsal ថ្នាក់ជាតិឆ្នាំ ២០២៣  (រូបថត៖ VOV)

វិលត្រលប់មកវិញបន្ទាប់ពីរយៈពេល១ឆ្នាំដែលមិនបានរៀបចំ ដោយសារតែរង ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ព្រឹត្តិការណ៍ Futsal ថ្នាក់ជាតិឆ្នាំ ២០២២ គឺជាឆ្នាំទី ៦ ដែល VFF បានសម្របសម្រួលជាមួយ VOV ដើម្បីរៀបចំដោយមានការសហការពី ម្ចាស់ឧបត្ថម្ភពេជ្រ HDBank។ ប្រការនេះបានបន្តបង្កើតការផ្សព្វផ្សាយដ៏ខ្លាំងសម្រាប់ Futsal  ដល់ទស្សនិកជនទូទាំងប្រទេស។ លោក Tran Anh Tu អនុប្រធានទទួលបន្ទុកជំនាញ VFF បានឲ្យដងថា៖ “បន្ទាប់ពីរយៈពេល៦ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាង VFF និង VOV ក្រុមជម្រើសជាតិ Futsal វៀតណាមក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការរៀបចំការប្រកួតនេះ។ ក្នុងពិធីចុះហត្ថលេខាថ្ងៃនេះ ភាគីទាំងសងខាងបានសម្តែងការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការ រៀបចំការប្រកួត ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវពានរង្វាន់ពីប្រព័ន្ធផ្សព្វផ្សាយ និងរូបភាព ដើម្បីធ្វើឱ្យពានរង្វាន់កាន់តែប្រកបដោយវិជ្ញាជីវៈជាង ហើយក្រុមជម្រើសជាតិមានកីឡាករល្អៗជាច្រើនក្នុងគោលបំណងប្រកួត World Cup លើកទី៣”។

បន្តតាមសមិទ្ធិផលនោះ នៅឆ្នាំ ២០២៣ ក្រៅពីការសម្របសម្រួលជាមួយ VFF រៀបចំការប្រកួត Futsal ជាតិឆ្នាំ ២០២៣ VOV នឹងបន្តជាមួយ VFF គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងសមាគមនិស្សិតវៀតណាម ដើម្បីអនុវត្តការងារសម្របសម្រួលនាពេលឆាប់ៗខាងមុខ។ រង្វាន់ Futsal ដាច់ដោយឡែកសម្រាប់សិស្សនៅក្នុងតំបន់ Tay Nguyen។ ពេលវេលារំពឹងទុកគឺពាក់កណ្តាលខែមេសា ឬខែឧសភា ឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ