VOV5 រួមចំណែក “ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន” ដល់កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល

(VOVWORLD) - កិច្ចព្រមព្រៀងសហប្រតិបត្តិការ “៤ ភាគី” នឹងបង្កើតកម្លាំងចិត្តដើម្បីអនុវត្តន៍ដំណើរស្ម័គ្រចិត្តប្រកបដោយប្រសិទ្ធ ភាពនិងអត្ថន័យ។

VOV5 រួមចំណែក “ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន” ដល់កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល - ảnh 1ទិដ្ឋភាពនៃពិធី

នាថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ នៅទីស្នាក់ការកាកបាទក្រហម វៀតណាមនៅទីក្រុងហាណូយ មូលនិធិសកម្មភាពកាកបាទក្រហមបានសម្របសម្រួលជាមួយគណៈកម្មការកិច្ចការបរទេស នៃវិទ្យុសម្លេងវៀត ណាម (VOV5) រោងមហោស្រពយុវជន និងវេទិកានារីវៀតណាមនៅអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រៀបចំកម្មវិធី "ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន"។

កម្មវិធីនេះមានគោលបំណងជួយដល់កុមារក្រីក្រ និងជួបការលំបាកនៅតាមជនបទ តំបន់ព្រៃភ្នំ និងតំបន់ឆ្ងាយដាច់ស្រយាលឲ្យមានលក្ខខណ្ឌសិក្សាល្អជាង។

VOV5 រួមចំណែក “ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន” ដល់កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល - ảnh 2លោកស្រី Pho Cam Hoa ប្រធានគណៈកម្មាធិការកិច្ចការបរទេស VOV5 អញ្ជើញថ្លែងក្នុងពិធី

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Pho Cam Hoa ប្រធានគណៈកម្មការកិច្ចការបរទេសបានសម្តែងចំណាប់អារម្មណ៍ចំពោះកាកបាទក្រហម រោងមហោស្រពយុវជន និងវេទិកានារីវៀតណាមនៅអឺរ៉ុប ដែលបានឆ្លើយតបនឹងគំនិតផ្តួចផ្តើមរបស់ VOV5 ក្នុងកម្មវិធី “ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន"។ ក្នុងកម្មវិធីនេះ VOV5 ដើរតួនាទីជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនូវសកម្មភាពរបស់កម្មវិធីមិនត្រឹមតែក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងពិភពលោកតាមរយៈភាសាចំនួន ១៣ លើរលវិទ្យុ និងតាមរយៈគេហទំព័រព័ត៌មាន vovworld.vn និងវេទិកា ឌីជីថលផ្សេងៗទៀត។ ទន្ទឹមជាមួយគ្នានេះ រោងមហោស្រពយុវជននឹងនាំយកនូវ "ចំណិត" ពិសេសមួយមកក្នុងកម្មវិធី ដែលជាអំណោយខាងវិញ្ញាណ តាមរយៈការចូលរួមរបស់សិល្បករក្នុងក្របខ័ណ្ឌនៃ "រាត្រីពិធីបុណ្យព្រះច័ន្ទពេញបូណ៌មី"។ សមាជិកនៃវេទិកានារីវៀតណាមនៅអឺរ៉ុបនឹងអាចចូលទៅដោយផ្ទាល់ទៅកាន់ស្ថានភាពនៃជីវភាពលំបាកមួយចំនួននៅវៀតណាម ដើម្បីអាចដំណើរការសកម្មភាពស្ម័គ្រចិត្តរបស់ខ្លួន ជាពិសេសក្នុងវិស័យអប់រំ។

លោកស្រី Pho Cam Hoa សង្ឃឹមថា បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ អង្គភាពទាំងបួននឹងរួមកម្លាំងគ្នា និងដាក់ពង្រាយជាបន្ទាន់នូវដំណើរដំបូងដែលនាំមកនូវឆ្នាំសិក្សាថ្មី និងពិធីព្រះច័ន្ទពេញបូរមីដ៏សប្បាយរីករាយសម្រាប់កុមារតូចៗ។

លោកស្រី Bui Thi Hoa ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិសកម្មភាពកាកបាទក្រហមបានវាយតម្លៃខ្ពស់ចំពោះគំនិតរបស់ VOV5 ក្នុងការបង្កើតកម្មវិធី “ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន” ហើយបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ របស់រោងមហោ ស្រពយុវជន និងវេទិកានារីវៀតណាមនៅអឺរ៉ុប។ លោកស្រី Bui Thi Hoa បានមានប្រសាសន៍ថា៖ “នៅវៀតណាម កាកបាទក្រហមវៀតណាមកំពុងមានកម្មវិធីរយៈពេលវែង នោះគឺកម្មវិធី “អាហារូបត្ថម្ភសម្រាប់កុមារក្រីក្រពិការ”។ កម្មវិធី “ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន” នេះ គឺជាធាតុផ្សំដើម្បីផ្សព្វផ្សាយកម្មវិធីសំខាន់របស់សមាគមកាកបាទក្រហមវៀតណាម។ ខ្ញុំក៏សង្ឃឹមដែរថា កម្មវិធី "ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន" នឹងផ្តល់ស្លាបដល់កុមារនៅតំបន់លំបាក ជាមួយនឹងលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ប្អូនៗ ដើម្បីបន្តសម្រេចក្តីសុបិនរបស់ប្អូនៗ។ ការឧបត្ថម្ភរបស់យើងក៏នឹងជួយកម្មវិធីរបស់បក្ស និងរដ្ឋក្នុងការថែរក្សាការអប់រំនៅតំបន់ឆ្ងាយដាច់ស្រយាលពិតជាសម្រេចបាននូវគោលដៅ ដែលរំពឹងទុក”។

VOV5 រួមចំណែក “ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន” ដល់កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល - ảnh 3តំណាងអង្គភាពទាំងបួនដែលបានចុះហត្ថលេខាលើកម្មវិធីកិច្ចព្រមព្រៀង "ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន"

ជាមួយនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការ  ភាគីទាំង៤ដែលបានចុះហត្ថលេខាក្នុង កម្មវិធីនេះ នឹងរៀបចំសកម្មភាពរួមមានៈ ការសម្តែង និងជួបប្រាស្រ័យវប្បធម៌ជាមួយសិល្បករ; ផ្តល់ជំនួយដល់សាលារៀន ថ្នាក់រៀន អាហារូបករណ៍ អំណោយដល់សិស្សក្រីក្រសង្វាត់រៀនសូត្រ និងសិស្សមានស្ថានភាពលំបាកពិសេស...។

VOV5 រួមចំណែក “ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន” ដល់កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល - ảnh 4លោកស្រី Phan Bich Thien ប្រធានវេទិកានារីវៀតណាមនៅអឺរ៉ុប

ត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ ២០២៣ វេទិកានារីវៀតណាមនៅអឺរ៉ុបបានបង្កើតបណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយក្នុងចំណោមនារីនៅក្នុងបណ្តាប្រទេសអឺរ៉ុប និងតំបន់ជាច្រើនទៀត; រួមគ្នាចែករំលែកចំណេះដឹង និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ។ លោកស្រី Phan Bich Thien ប្រធានវេទិការបានសម្តែងថា៖ “ចាប់តាំងពីការបង្កើតមក យើងមានសកម្មភាពជាច្រើនក្នុងវិស័យផ្សេងៗគ្នា ក្នុងនោះសកម្មភាពស្ម័គ្រចិត្តមានសារៈសំខាន់ណាស់។ បន្ទាប់ពីពិធីចុះហត្ថលេខានេះ ខ្ញុំគិតថា យើងទាំងបួន នឹងអាចបង្កើតពិធីបុណ្យរាត្រីព្រះច័ន្ទពេញបូណ៌មីប្រចាំឆ្នាំដ៏មានអត្ថន័យសម្រាប់ប្អូនៗកុមារ ដោយមានទាំងអំណោយសម្ភារៈ និងអំណោយខាងវិញ្ញាណ។

អ្នកស្រី Phan Bich Thien ក៏សប្បាយចិត្តនឹងថ្លែងថា នៅមុនពិធីចុះហត្ថលេខាថ្ងៃនេះ ក្រុមកុមារដើមកំណើតវៀតណាមដែលចូលរួមក្នុងជំរុំរដូវក្តៅនៅសាធារណរដ្ឋឆេកបានបរិច្ចាកថវិកាជាង ៧ លានដុងសម្រាប់កម្មវិធី "ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន"។

VOV5 រួមចំណែក “ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន” ដល់កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល - ảnh 5“ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន" នឹងបង្កើតកម្លាំងចិត្តដើម្បីអនុវត្តដំណើរស្ម័គ្រចិត្តប្រកបដោយប្រសិទ្ធភាព និងអត្ថន័យ

គេរំពឹងថា កម្មវិធី “ផ្តល់ស្លាបសម្រាប់បំពេញក្តីសុបិន" នឹងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងអំឡុងពិធីបុណ្យរាត្រីព្រះច័ន្ទពេញបូរមី” ឬបើកឆ្នាំសិក្សាថ្មី អាស្រ័យលើស្ថានភាពជាក់ស្តែងជារៀងរាល់ឆ្នាំ។ កម្មវិធីប្រមូលផ្តុំ និងអំពាវនាវឱ្យមានការរួមចំណែកជាប្រចាំ ដោយផ្តោតលើ ៣ ខែមុនកម្មវិធីប្រចាំឆ្នាំជាផ្លូវការ។

តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងបួន យើងនឹងបង្កើតកម្លាំងដើម្បីអនុវត្តដំណើរស្ម័គ្រចិត្តប្រកបដោយប្រសិទ្ធភាពនិងអត្ថន័យ។ ជាមួយគ្នានេះ កម្មវិធីក៏អំពាវនាវឱ្យមានចិត្តមេត្តា រួមដៃគ្នាចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមសកម្មភាពស្ម័គ្រចិត្ត; ការងារសន្តិសុខសង្គម ចូលរួមចំណែកក្នុងការអប់រំ និងផ្សព្វផ្សាយតម្លៃមនុស្សធម៌ និងក្តីមេត្តាធម៌ក្នុងចំណោមប្រជាជនគ្រប់ស្រទាប់វណ្ណៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ