VOV5 រួមដៃ៖ដើម្បីប្រជាជនភាគកណ្ដាលជាទីស្រឡាញ់

VOV5 រួមដៃ៖ដើម្បីប្រជាជនភាគកណ្ដាលជាទីស្រឡាញ់ - ảnh 1
VOV5 រួមដៃ៖ដើម្បីប្រជាជនភាគកណ្ដាលជាទីស្រឡាញ់

(VOV)_​នាព្រឹកថ្ងៃទី១៩តុលា កាណាល់ផ្សាយជាតិជាភាសាបរទេស  (VOV5)  វិទ្យុសម្លេងវៀតណាមបានរៀបចំការរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅ ភូមិភាគកណ្ដាល វៀតណាម រងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ទឹកជំនន់។

          លោក Nguyen Tien Long នាយកកាណាល់ផ្សាយជាតិជាភាសាបរទេស  បាន
អោយដឹងថា៖នេះជាការរៃអង្គាសចាប់ផ្តើមអោយចលនាគាំទ្រមូលនិធិ៖​ដើម្បីប្រជា
ជននៅភូមិភាគកណ្ដាលវៀតណាម ដោយវិទ្យុសម្លេងវៀតណាម​បំផុសឡើង នាថ្ងៃទី
១៨តុលា។

          ក្រៅពីនោះ  VOV5 ក៏បានបើកគណនីដើម្បីមិត្តភក្តិ​អន្តរជាតិ  ជនវៀត​ណាម
​នៅ​ឯបរ​ទេស ស្ថាប័ន និងអង្គការនានា  រួមវិភាគទានសំរាប់ប្រជាជន នៅ​ភូមិភាគកណ្ដាលវៀតណាម៖

          ឈ្មោះ៖៖កាណាល់ផ្សាយជាតិ ជាភាសាបរទេស (VOV5)

          គណនីលេខ៖ 26110000268688

          នៅ៖ធនាគារពាណិជ្ជកម្មវិនិយោគនិងអភិវឌ្ឍន៍វៀតណាម(BIDV)

ប្រតិកម្មទៅវិញ

ផ្សេងៗ