WB ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមកែលំអបរិយាកាសវិនិយោគ

WB ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមកែលំអបរិយាកាសវិនិយោគ - ảnh 1
នាយករដ្ឋ​មន្រ្តី Nguyen Tan Dung ទទួលជួនជាមួយនាយិការ WB
(រូបថតៈ VGP/Nhật Bắc)


(VOVworld)-នាថ្ងៃទី២៩ឧសភា នាយករដ្ឋមន្រ្តីវៀតណាម លោក​ Nguyen Tan Dung បានទទួលជួបជាមួយនាយិការធនាគាពិភពលោក(WB) ប្រចាំនៅវៀតណាម
លោកស្រី Victoria Kwawa។ លោក Nguyen Tan Dung បានអះអាងថា រដ្ឋាភិ បាល
វៀតណាម ជានិច្ចកាលសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ WB សំដៅ កែ
លំអបរិយាកាសវិនិយោគ និងលើកកំពស់ការប្រគួតប្រជែងរបស់ខឿនសេដ្ឋ កិច្ច។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន សង្កត់ធ្ងន់
ទៅលើការដែល ចិនបានដាក់ស្ថាននីយ៍ខួង Haiyang Shiyou-981 ចូលក្នុងតំបន់
សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមគឺ រំលោភដ៏ធ្ងន់
ធ្ងរទៅលើច្បាប់អន្តរជាតិ។ អំពើនេះរបស់ចិន ធ្វើឲ្យប្រជាជនវៀតណាម ទាំង
មូលមានកំហឹង នាំឲ្យតំបន់មួយចំនួនបានផុសឡើងការធ្វើបាតុកម្ម ក្នុងនោះ
មានជនខ្លះ ត្រូវគេញុះញង់បានប្រព្រឹត្តិអំពើរំលោភច្បាប់ បំផ្លិចបំផ្លាញ ទ្រព
សម្បត្តិរបស់អង្គភាពអាជីវកម្ម។  ចំពោះមុខរាល់ប្រតិកម្មរហ័ស និងមានការ
ជួយឧប្ថម្ភទាន់ពេលវេលារបស់រដ្ឋាភិបាលវៀតណាម ​បណ្តាអង្គភាពអាជីវកម្ម
ក្នុងនិងក្រៅប្រទេសបាននឹងនចិត្ត ស្ថិរភាពផលិកម្ម  នាយិការ WB ប្រចាំនៅ
វៀតណាម បានអះអាងថា នឹងត្រៀមខ្លួនជាស្រេច ជួយវៀតណាមកែលំអរបរិ
យាកាសវិនិយោគ ក៏ដូចជា លៃទុករាល់ប្រភពជួយឧត្ថម្ភសម្រាប់វៀតណាមផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ