WEF វាយតម្លៃថា វៀតណាមបានបង្កើន ១០ កម្រិតនៃសមត្ថភាពប្រកួតប្រជែង

(VOVWORLD) -  វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាថ្ងៃទី ៩ ខែតុលា បានអោយដឹងថា សន្ទស្សន៍នៃការប្រកួតប្រជែងរបស់វៀតណាម បានកើនឡើង ១០ កម្រិត ពោលគឺ ពីចំណាត់ថ្នាក់ទី ៧៧ កាលពីឆ្នាំមុន ឡើងដល់កម្រិត ៦៧ សម្រាប់ឆ្នាំនេះ។ 

WEF វាយតម្លៃថា វៀតណាមបានបង្កើន ១០ កម្រិតនៃសមត្ថភាពប្រកួតប្រជែង  - ảnh 1

WEF វាយតម្លៃថា វៀតណាមបានបង្កើន ១០ កម្រិតនៃសមត្ថភាពប្រកួតប្រជែង

នៅក្នុង “របាយការណ៍ស្តីពីសមត្ថភាពប្រកួតប្រជែងសកលឆ្នាំ ២០១៩” វេទិកាសេដ្ឋ កិច្ចពិភពលោក (WEF) បានទទួលស្គាល់ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃខឿនសេដ្ឋ កិច្ចមួយចំនួន ក្នុងនោះមានវៀតណាមផងដែរ នៅក្នុងបរិបទនៃភាពតានតឹងខាងភូមិ សាស្ត្រនយោបាយនិងពាណិជ្ជកម្ម ដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានអស្ថិរភាព ហើយអាចធ្វើឱ្យពាណិជ្ជកម្មពិភពលោកធ្លាក់ចុះ។ WEF ជឿជាក់ថា វៀត ណាមកំពុងទាក់ទាញការវិនិយោគពីបរទេសយ៉ាងខ្លាំងដើម្បីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់។

បើនិយាយពីប្រភេទសំខាន់ៗ វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់ ទាក់ទងនឹងសន្ទស្សន៍ទំហំទីផ្សារ - ពោលគឺជាប់ចំណាត់ថ្នាក់លេខ ២៦។ សន្ទស្សន៍ដែលនៅសល់មានចាប់ពី ៤១ ដល់ ៩៣។ ទាក់ទងនឹងសន្ទស្សន៍សមាសភាគ គឺវៀតណាមស្ថិតក្នុងចំណោមក្រុមមានហានិភ័យភេរវកម្មទាបបំផុត នៅលើពិភពលោកនិងអតិផរណាមានស្ថេរភាពបំផុតនៅលើពិភពលោក។ ប្រភេទទាំងពីរនេះ វៀតណាមសម្រេចបាន ១០០ ពិន្ទុពេញហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ