WHO ដាក់ឲ្យដំណើរការជាផ្លូវការគេហទំព័រដើម្បីផ្តល់ព័ត៌មានអំពីវីរុសកូរ៉ូណា

(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី ០៦ ខែកុម្ភៈ បានដាក់ឲ្យដំណើរការជាផ្លូវការគេហទំព័រថ្មីមួយដើម្បីផ្សព្វផ្សាយទាន់ពេលវេលានូវព័ត៌មានអំពីវិរុសកូរ៉ូណាប្រភេទថ្មី។
WHO ដាក់ឲ្យដំណើរការជាផ្លូវការគេហទំព័រដើម្បីផ្តល់ព័ត៌មានអំពីវីរុសកូរ៉ូណា - ảnh 1 អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus។ (រូបថត៖ Reuters)

គេហទំព័រថ្មីរបស់អង្គការសុខភាពពិភពលោក បានផ្ដល់ព័ត៌មានជាផ្លូវការនិងច្រានចោលនូវព័ត៌មានមិនពិតដែលបង្កការភាន់ច្រឡំដល់ប្រជាជន។

ចំពោះបញ្ហាដែលចោទថា តើមានសុវត្តិភាពដែរឬទេ ខណៈដែលទទួលកញ្ចប់បញ្ញើរពីចិន អង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ថា ការដែលទទួនកញ្ចប់បញ្ញើរពីប្រទេសចិនគឺមានសុវត្ថិភាព ពីព្រោះ យោងតាមការស្រាវជ្រាវរបស់មជ្ឈដ្ឋាវិទ្យាសាស្ត្របានឲ្យដឹងថា វិរុសប្រភេទថ្មីនេះ មិនអត្ថិភាពយូរនៅលើវត្ថុដូចជាសំបុត្រឬកញ្ចប់បញ្ញើរនោះឡើយ។

ក្រៅពីនេះ អង្គការសុខភាពពិភពលោកក៏បានអះអាងពីរឿងមួយទៀតថា នាបច្ចុប្បន្ននេះ មិនទាន់មានភ័ស្តុតាងបង្ហាញថាសត្វចិញ្ចឹមដូចជាឆ្កែឬឆ្មាបានឆ្លងឬរាលដាលវីរុសកូរ៉ូណាទេ។

នៅចំពោះមុខការផ្ទុះឡើងនៃវិរុសកូរ៉ូណានាបច្ចុប្បន្ននេះ ការគ្រប់គ្រង់នូវបណ្ដាព័រ៌មានមិនពិតដែលបង្កការភាន់ច្រឡំដល់មតិសាធារណៈគឺចាំបាច់ណាស់។ អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា ព័ត៌មានមិនពិតគឺជាគ្រោះថ្នាក់ដែលពិភពលោកត្រូវការរួមគ្នាដើម្បីទប់ស្កាត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ