WHO ណែនាំអឺរ៉ុបឱ្យចាក់វ៉ាក់សាំង និងពាក់ម៉ាសម្តងទៀត

(VOVWORLD) - ក្នុងបរិបទដែលប្រភេទរងនៃវីរុសបំប្លែងខ្លួន Omicron កំពុងបង្កើនបរិមាណករណីឆ្លងកូវីដ-១៩ នៅទ្វីបអឺរ៉ុប បណ្តាប្រទេសត្រូវពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង និងអនុវត្តន៍វិធានការបង្ការជំងឺឡើងវិញ ដូចជាការពាក់ម៉ាស់ ដើម្បីជៀសវាងការអនុវត្តវិធីសាស្រ្តតឹងរ៉ឹងជាង នៅពេលដែលរដូវស្លឹកឈើជ្រុះ និងរដូវរងាកំពុងខិតជិតមកដល់។
WHO ណែនាំអឺរ៉ុបឱ្យចាក់វ៉ាក់សាំង និងពាក់ម៉ាសម្តងទៀត - ảnh 1នាយកអង្គការ WHO ប្រចាំទ្វីបអឺរ៉ុប លោក Hans Kluge។ រូបថត៖ ICN

នេះគឺជាការវាយតម្លៃរបស់នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុប លោក Hans Kluge ក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters នាពេលថ្មីៗនេះ។

យោងតាមលោក Hans Kluge ករណីឆ្លងកុវីដ-១៩ថ្មីមានចំនួនជិត ៣ លាននាក់ ត្រូវបានកត់ត្រានៅទ្វីបអឺរ៉ុបក្នុងសប្តាហ៍កន្លងទៅ ដែលស្មើនឹងជិត ៥០% នៃចំនួនករណីថ្មីនៅទូទាំងពិភពលោក។ អត្រាអ្នកជំងឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងទ្វេដងក្នុងរយៈពេលដូចគ្នា ហើយអ្នកជំងឺជិត ៣.០០០ នាក់ បានស្លាប់ដោយសារតែកូវីដ-១៩ ក្នុងមួយសប្តាហ៍។

ដូច្នេះហើយ លោក Hans Kluge បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទីពីរ (ដូសទី ៤) មុនពេលមានវ៉ាក់សាំងជាក់លាក់សម្រាប់វ៉ារ្យ៉ង់នីមួយៗ។ មន្ត្រី WHO រូបនេះបានអំពាវនាវឱ្យបណ្តាប្រទេសចាត់វិធានការជាបន្ទាន់ ដើម្បីជៀសវាងការផ្ទុកលើសចំណុះនៃប្រព័ន្ធសុខាភិបាល នៅចំពោះមុខការរីករាលដាលយ៉ាងខ្លាំងនៃប្រភេទរង BA.5 នៃវ៉ារ្យ៉ង់ Omicron ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ