WHO ធ្វើតេស្តលើថ្នាំព្យបាលជំងឺកូវីដ ១៩ ​ចំនួន ៣ ប្រភេទ

(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) ទើបបានប្រកាសពីការធ្វើតេស្តលើថ្នាំចំនួន ៣ ប្រភេទ គឺ Artesunate, Imatinib និង Infliximab ដើម្បីធ្វើការសិក្សាស្រាវជ្រាវថា តើថ្នាំទាំងនេះអាចជួយកែលម្អស្ថានភាពរបស់អ្នកជំងឺកូវីដ ១៩ បានដែរឬអត់។ 
WHO ធ្វើតេស្តលើថ្នាំព្យបាលជំងឺកូវីដ ១៩ ​ចំនួន ៣ ប្រភេទ - ảnh 1Artesunate គឺជាថ្នាំព្យាបាលជំងឺគ្រុនចាញ់កាច

ថ្នាំទាំង ៣ ប្រភេទនេះនឹងត្រូវបានធ្វើតេស្តលើអ្នកជំងឺកូវីដ ១៩ ស្ម័គ្រចិត្តរាប់ពាន់នាក់នៅមន្ទីរពេទ្យជាង ៦០០កន្លែង នៅតាមប្រទេសចំនួន ៥២។

Artesunate គឺជាថ្នាំព្យាបាលជំងឺគ្រុនចាញ់កាច  Imatinib គឺជាថ្នាំព្យាបាលជំងឺមហារីកមួយចំនួន ហើយ infliximab គឺជាថ្នាំព្យាបាលប្រព័ន្ធសាំ។ ការសិក្សាស្រាវជ្រាវនេះ បានអនុញ្ញាតឱ្យធ្វើតេស្តលើវិធីព្យាបាលជាច្រើនដោយប្រើរបបព្យាបាលជំងឺតែមួយគត់ ដើម្បីអាចប៉ាន់ស្មានផលប៉ះពាល់នៃថ្នាំទៅលើអត្រាស្លាប់យ៉ាងណា។

នេះគឺជាការធ្វើតេស្តលើកទី ២ របស់ WHO។ កាលពីមុនវ WHO បានធ្វើតេស្តលើថ្នាំចំនួន ៤ គឺ Remdesivir, Hydroxychloroquine, Lopinavir និង Interferon៕

ប្រតិកម្មទៅវិញ

ផ្សេងៗ