WHO ព្រមានថា ​ចាំបាច់​ត្រូវបន្តភាព​ប្រុងប្រយ័ត្នចំពោះកូវីដ-១៩​

(VOVWORLD) - ការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុបកាលពីថ្ងៃទី ២៧ ខែមិថុនា បានព្រមានថា ហានិភ័យនៃជំងឺកូវីដ-១៩នៅតែមាន។
WHO ព្រមានថា ​ចាំបាច់​ត្រូវបន្តភាព​ប្រុងប្រយ័ត្នចំពោះកូវីដ-១៩​ - ảnh 1បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងបង្ការ Covid-១៩ សម្រាប់ប្រជាជននៅទីក្រុង Lens ប្រទេសបារាំង។ រូបថត៖ AFP/VNA

លោក Hans Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់WHO បានព្រមានថា ជារៀងរាល់សប្តាហ៍ WHO នៅតែកត់ត្រានូវអ្នកស្លាប់ថ្មីចំនួនជិត ១០០០ នាក់ទាក់ទងនឹងជំងឺ COVID-១៩ នៅទូទាំងតំបន់ ថ្វីត្បិតតែតួលេខនេះមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនោះទេ ដោយសារតែការធ្វើស្ថិតិនិងរបាយការណ៍របស់បណ្តាប្រទេសមិនទៀងទាត់ដូចមុនទៀតឡើយ។ លោកក៏បានដាស់តឿនឱ្យរដ្ឋាភិបាលបណ្តាប្រទេសត្រូវធានាអត្រានៃការគ្របដណ្តប់វ៉ាក់សាំងយ៉ាងហោចណាស់ ៧០% សម្រាប់ក្រុមងាយរងគ្រោះ។ លោក Hans Kluge បានសង្កត់ធ្ងន់ថា នៅពេលដែលមជ្ឈដ្ឋានមន្ត្រីសុខាភិបាល និងអ្នកវិទ្យាសាស្ត្របានអភិវឌ្ឍន៍វិធីធ្វើរោគវិនិច្ឆ័យនិងព្យាបាលយ៉ាងពេញលេញសម្រាប់សាំងដ្រូម Long COVID ទើបមនុស្សជាតិនឹងងើបឡើងវិញយ៉ាងពិតប្រាកដ បន្ទាប់ពីជំងឺរាតត្បាត COVID-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ