WHO ព្រមានពីគ្រោះថ្នាក់នៅពេលដែលប្រទេសនានាដកបទហាមបម្រាម

(VOVWORLD) - អង្គការសុខភាពពិភពលោកនាថ្ងៃទី ១១ ខែមេសាបានព្រមានដល់បណ្តាប្រទេស ដែលអាចប្រឈមនឹងការផ្ទុះជំងឺយ៉ាងគំហុកជាថ្មីម្តងទៀត ប្រសិនបើដកបទហាមប្រាម ឬដកវិធានការ រក្សាគម្លាតសង្គមយ៉ាងឆាប់ ដែលខ្លួនកំពុងអនុវត្តន៍ ដើម្បីទប់ទល់នឹងជំងឺរាតត្បាត សកល Covid-19។
WHO ព្រមានពីគ្រោះថ្នាក់នៅពេលដែលប្រទេសនានាដកបទហាមបម្រាម - ảnh 1 អគ្គនាយកនៃអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus (រូបថត៖ THX / TTXVN)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីជំងឺរាតត្បាត Covid-19 នៅទីក្រុងហ្សឺណែវ - ស្វីសនោះ  អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានវាយតម្លៃថា ក្នុង រយៈពេលប៉ុន្មានថ្ងៃកន្លងមក ការរីករាលដាលនៃជំងឺ Covid-19 បានបង្ហាញសញ្ញាថយចុះនៅ តាមបណ្តាប្រទេសនៅអឺរ៉ុប ដែលរងផលប៉ះពាល់ដីធ្ងន់ធ្ងរបំផុត ដូចជាអេល្ប៉ាញ អ៊ីតាលី ឬបារាំង។ ទោះយ៉ាងណាក៏ដោយ វានឹងក្លាយជាហានិភ័យដ៏ធំមួយ ប្រសិនបើបណ្តាប្រទេសដក បទហាមប្រាមយ៉ាងឆាប់ៗនោះ។

ក្រៅពីនេះ WHO ក៏បានអំពាវនាវដល់បណ្តាប្រទេសនិងអង្គការអន្តរជាតិនានា ផ្តោតការយកចិត្តទុកដាក់ដល់ទ្វីបអាហ្រ្វិក ដែលមានហេដ្ឋារចនាសម្ព័ន្ធសុខភាពទន់ខ្សោយបំផុតនៅលើពិភពលោក ហើយកំពុងរងផល បះពាល់យ៉ាងខ្លាំងដោយសារជំងឺឆ្លង Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ