WHO ព្រមានអំពីស្ថានភាពខ្វះឈាមផ្ទុកបម្រុង

(VOVWORLD) - នាយិការទទួលបន្ទុកតំបន់អាហ្វ្រិករបស់ WHO លោកស្រី Matshidiso Moeti បានឲ្យដឹងថា បរិមាណផ្គត់ផ្គង់ឈាមស្អាតកំពុងរងការអាក់ខាន ដោយសារកន្លែងប្រមូលឈាមជាច្រើននៅតែត្រូវបិទទ្វារដោយសារជំងឺរាតត្បាត COVID-19។
WHO ព្រមានអំពីស្ថានភាពខ្វះឈាមផ្ទុកបម្រុង - ảnh 1 សកម្មភាពបរិច្ចាគឈាម (រូបថត៖ TTXVN)

ក្នុងឱកាសទិវាបរិច្ចាគឈាមអន្តរជាតិ (១៤ មិថុនា) អង្គការសុខភាពពិភពលោក (WHO) បានព្រមានដល់បណ្ដាប្រទេសនានា ឱ្យបង្កើនការផ្ដោតសំខាន់លើយុទ្ធនាការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាមស្អាត ក្នុងបរិបទ ដែលបរិមាណឈាមផ្ទុកបម្រុងកំពុងខ្វះកាន់តែច្រើន ដោយសារជំងឺរាតត្បាត COVID – 19។

នាយិការទទួលបន្ទុកតំបន់អាហ្វ្រិករបស់ WHO លោកស្រី Matshidiso Moeti បានឲ្យដឹងថា បរិមាណផ្គត់ផ្គង់ឈាមស្អាតកំពុងរងការអាក់ខាន ដោយសារកន្លែងប្រមូលឈាមជាច្រើននៅតែត្រូវបិទទ្វារដោយសារជំងឺរាតត្បាត COVID-19 ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ