WHO៖អាសន្នរោគគ្រុនលឿងត្រូវបានគ្រប់គ្រងនៅអង់ហ្គោឡានិងកុងហ្គោ

WHO៖អាសន្នរោគគ្រុនលឿងត្រូវបានគ្រប់គ្រងនៅអង់ហ្គោឡានិងកុងហ្គោ - ảnh 1
ករណីឆ្លងជំងឺគ្រុនលឿងមួយនាក់នៅទ្វីបអាហ្រ្វិក (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី១៣ កញ្ញា អង្គការសុខាភិបាលពិភពលោក (WHO) ឲ្យ
ដឹងថា អាសន្នរោគគ្រុនលឿងដែលកំពុងផ្ទុះឡើងនៅប្រទេសអង់ហ្គោរឡានិង
ប្រទេសកុងហ្គោនោះ ត្រូវបានគ្រប់គ្រងជាជំហានដំបូងហើយ ក្រោយពីអង្គការនេះ
បង្កើនការផ្គត់ផ្គង់វ៉ាក់សាំងដើម្បីបម្រើការចាក់វ៉ាក់សាំងសំរាប់ប្រជាពលរដ្ឋរាប់លាន
នាក់នៃប្រទេសអាហ្វ្រិកទាំងពីរនេះ។នាយិការស្ថាប័នបង្ការប្រឆាំង អាសន្នរោគ
របស់ WHO លោកស្រី Sylvie Briand បានឲ្យដឹងថា គិតតាំងពីដើម ឆ្នាំ២០១៦មក
មានករណីឆ្លង់ជំងឺគ្រុនលឿងចំនួន៤ពាន់នាក់នៅអង់ហ្គោរឡា ហើយ២ពាន់៦រយ
នាក់ទៀតនៅកុងហ្គោរ។គិតរហូតដល់ខែកញ្ញាឆ្នាំ២០១៦ មាន ករណីចំនួន១២១
នាក់នៅអង់ហ្គោរឡានិង១៦នាក់នៅកុងហ្គោបានស្លាប់ដោយសារ ជំងឺនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ