World Cup នារី ២០២៣​៖ សហម្ចាស់ផ្ទះទាំងពីរ​បានយក​ឈ្នះក្នុងការប្រកួតបើកឆាក

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែកក្កដា ក្រុមបាល់ទាត់នារីរបស់ប្រទេសសហម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកឆ្នាំ ២០២៣ (Women's World Cup ២០២៣) គឺអូស្ត្រាលីបានយកឈ្នះលើក្រុមអៀរឡង់ ១-០ ក្នុងការប្រកួតបើកឆាក នៃ World Cup នារី ២០២៣។
World Cup នារី ២០២៣​៖ សហម្ចាស់ផ្ទះទាំងពីរ​បានយក​ឈ្នះក្នុងការប្រកួតបើកឆាក - ảnh 1រូបថត៖ Getty Images

បន្ទាប់ពីតង់ទី១ ដោយមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីនោះ នៅតង់ទី២ ត្រឹមតែ៥នាទីប៉ុណ្ណោះ ក្រុមអូស្ត្រាលីបានរកគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ក្រុមអៀរឡង់។

នូវែលសេឡង់ ដែលជាសហម្ចាស់ផ្ទះនៃ World Cup នារី ២០២៣ ក៏បានទទួលជោគជ័យក្នុងការប្រកួតបើកឆាកផងដែរ ដោយបានយកឈ្នះលើក្រុមន័រវេស ក្នុងលទ្ធផល ១ - ០ ។ សារព័ត៌មានពិភពលោកបានចាត់ទុកជ័យជម្នះរបស់ក្រុមនូវែលសេឡង់ជា "ការរញ្ជួយដី" ដោយសារតែពួកគេត្រូវបានវាយតម្លៃទាបជាងក្រុមន័រវេស ពីព្រោះក្រុមន័រវេសបានជាប់ចំណាត់ថ្នាក់លេខ ១២ ក្នុង FIFA ខណៈដែលក្រុមនូវែលសេឡង់ជាប់ចំណាត់ថ្នាក់លេខ ២៦ និងមិនធ្លាប់បានយកឈ្នះក្នុងការប្រកួតណាមួយនៅ World Cup នារី ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ