World Cup នារីឆ្នាំ ២០២៣៖ ក្រុមបាល់ទាត់​នារីវៀតណាមបាន​ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតមិត្តភាពជាមួយនូវែលហ្សេឡង់

(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែកក្កដា ក្រុមបាល់ទាត់នារីវៀតណាមបានមកដល់ទីក្រុង Napier ជាកន្លែងដែលនឹងប្រព្រឹត្តទៅការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម និងក្រុមបាល់ទាត់នារីនូវែលសេឡង់ ដោយចាប់ផ្តើមដំណាក់កាលត្រៀមរៀបចំចុងក្រោយ ឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ ២០២៣ នៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី។
World Cup នារីឆ្នាំ ២០២៣៖ ក្រុមបាល់ទាត់​នារីវៀតណាមបាន​ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតមិត្តភាពជាមួយនូវែលហ្សេឡង់ - ảnh 1 ក្រុមបាល់ទាត់នារីវៀតណាមហ្វឹកហ្វឺនសម្រាប់វគ្គផ្តាច់ព្រ័ត្រនៃWorld Cup នារីឆ្នាំ ២០២៣។ រូបថត៖ VFF

ក្រុមនារីវៀតណាមបានឆ្លងកាត់ជើងហោះហើរចំនួន ៣ ពីទីក្រុងហាណូយ - Zhangi - Auckland - Napier ដោយមានពេលវេលាសរុបជិត ២៤ ម៉ោង។ នៅពេលមកដល់អាកាសយានដ្ឋាន Auckland ក្រុមត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) និងគណៈរៀបចំនៅមូលដ្ឋាន។ ដូច្នេះ បែបបទចូលព្រំដែនមានភាពងាយស្រួល ជួយសម្រួលដល់ក្រុមបាល់ទាត់នារីវៀតណាមធ្វើដំណើរដោយជើងហោះហើរក្នុងស្រុកទៅកាន់ទីក្រុង Napier ។

ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមនឹងមានរយៈពេល៦ថ្ងៃ ហ្វឹកហាត់និងប្រកួតមិត្តភាពនៅទីក្រុង Napier។ ក្នុងអំឡុងពេលនេះ ក្រុមនឹងស្នាក់នៅសណ្ឋាគារ Swiss-belboutique ចម្ងាយពីកីឡាដ្ឋានប្រកួតមិត្តភាព McLean Park ត្រឹមតែ ៥នាទីធ្វើដំណើរដោយឡានក្រុងប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ